វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ស · ៣៥៩៧ ពាក្យ

វចនានុក្រម

សីលវិជ្ជា

នាម[សិល-វិច-ជា] ឬ [សី-ឡៈ-វិច-ជា]

(ទស្សនៈ.) ការសិក្សាពីអ្វីដែលត្រូវឬខុស នៅក្នុងទង្វើរបស់មនុស្សនិងជាការស្វែងរកជីវិតប្រកបដោយកុសល។ សីលវិជ្ជាសិក្សាជាសំខាន់ទៅលើគោលការណ៍សីលធម៌ ច្បាប់នៃការប្រព្រឹត្តឬប្រព័ន្ធផ្សេងៗដែលគួរត្រូវបានគេប្រព្រឹត្តតាមយ៉ាងហ្មត់ចត់។ សីលវិជ្ជាកំណត់នូវអ្វីដែលជាការប្រព្រឹត្តល្អនិងអ្វីដែលជាការប្រព្រឹត្តមិនល្អ។ សីលវិជ្ជាបង្ហាញនូវអំពើរបស់មនុស្សដែលគួរឬមិនគួរយល់ព្រមតាម។ សីលវិជ្ជាផ្ដល់ឱ្យយើងនូវគំរូមួយ។ ផ្អែកលើមូលដ្ឋាននេះ យើងអាចដឹងថា តើអាកប្បកិរិយារបស់យើងប្រកបដោយសីលធម៌ត្រឹមត្រូវ ប្រកបដោយគុណធម៌ និងគួរឱ្យចង់បានឬមិនគួរឱ្យចង់បាន :

មើលអត្ថន័យ
វចនានុក្រម

សីហៈ

នាម[សី-ហៈ]

សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន ៤ប្រភេទគឺ ១តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ (សម្បុរត្នោត) ស៊ីសាច់សត្វជាអាហារ; ៤កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ (ម្ខាងមួយ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេស ក្រៅពីនោះមានសម្បុរសដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ (ច្រើនមាននៅក្នុងហិមវន្តប្បទេស), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង ៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ "ស្ដេចសីហៈ" ក៏បាន។

មើលអត្ថន័យ
មុនទំព័រ ៩៣ នៃ ២០០បន្ទាប់