វចនានុក្រមអៀននាម·[អៀន]ដង្កូវល្អិតៗកើតនៅក្នុងក្រពះអាហារ កាលណាចេញមកតាមឧច្ចារមគ្គ បណ្ដាលឱ្យរមាស់ឆៀបៗរឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអៀនប្រៀនគុណនាម·[អៀន-ប្រៀន]ដែលអៀនអៀរមមៀរ, អៀនមូរមុខ, ក្រអឹមក្រអៀម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអៀមនាម·[អៀម]សំពត់សម្រាប់ពាតបិទទ្រូងនិងពោះក្មេងស្រី មានខ្សែចងពីខាងខ្នង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអៀរមមៀរគុណកិរិយា, គុណនាម·[អៀ-ម-មៀ]ដែលសៀរតាមក្បែរឬតាមកៀនដោយអាការៈញញើតញញើមឬក៏អៀនប្រៀន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអៀវ!កិរិយាសព្ទ·[អៀវ]ឈប់! ពាក្យសម្រាប់បញ្ឈប់សេះ, ដោយសេចក្ដីបង្គាប់ថា "ចូរឈប់!" ឬ ថា "ឯងចូរឈប់!"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេកនាម·[អេក]ឈ្មោះស្រាខ្មែរលើមួយបែបធ្វើដោយត្រាំគ្រឿងផ្សំក្នុងពាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេកូទេសចរណ៍នាម·[អេ-កូ-ទេ-សៈ-ច]ទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងអភិរក្សបរិស្ថានធម្មជាតិនិងវប្បធម៌តំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេកូវិទ្យានាម·[អេ-កូ-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីទំនាក់ទំនងរវាងភាវរស់និងភាវរស់ក្នុងបរិស្ថាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេក្រង់នាម·[អេ-ក្រង់](ប.ព) ផ្នែកមួយនៃឧបទស្សន៍ឬឧបករណ៍ដែលភ្ជាប់ទៅនឹងកុំព្យូទ័រសម្រាប់បង្ហាញព័ត៌មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេគីណូកុកកូសនាម·[អេ-គី-ណូ-កុក-កូស](បសុ.) ជំងឺបង្កដោយបរាសិតព្រូនសំប៉ែតស្ថិតក្នុងសន្តានតេនីអ៊ីដេពួកអេគីណូកុកគូស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេគូម៉ែននាម·[អេ-គូ-ម៉ែន](ភូមិ.) ផ្នែករបស់ផែនដីដែលមនុស្សលោកអាចរស់នៅបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេចអូចគុណកិរិយា·[អេច-អូច]ដែលចេញអាការៈបបូរមាត់អូចៗឬទុលហើបៗមិនច្បាស់ការជាថាអ្វី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេដស៍នាម·[អេត]ជំងឺដែលបង្កដោយមេរោគធ្វើឱ្យអង្គបដិបក្ខ (អង់ទីករ) ចុះខ្សោយ ងាយរងគ្រោះដោយជំងឺឱកាសនិយមផ្សេងៗ។ វាចាប់ផ្ដើមឆ្លងរាលដាលជាសាកល ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ហើយបន្តរហូតមក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក