វចនានុក្រមអេឡិចត្រូស្តាទិកនាម·[អេ-ឡិច-ត្រូ-ស្តា-ទិច] (ជើង ត)(រូប.) ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាអំពីបន្ទុកអគ្គិសនីនៅនឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូអវិជ្ជមាននាម·[អេ-ឡិច-ត្រូ-អៈ-វិច-ជៈ-មាន]លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការទាញយកគូអេឡិចត្រុងទៅជិតខ្លួនរបស់វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេះកិរិយាសព្ទ·[អេះ]ខ្វារស្រាលៗដោយចុងម្រាមដៃឬដោយក្រចកឱ្យបាត់រមាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេះអុឧទានសព្ទ·[អេះ-អុ]សូរលាន់ចេញពីមាត់ ប៉ុន្តែមិនឮជាសម្ដីថាអ្វី, សូរនិយាយមិនចេញសំឡេង, សូរសម្ដីមនុស្សគ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេះអុះគុណកិរិយា·[អេះ-អុះ]ត្រេះត្រុះ ដោយទាល់គំនិតឬទាល់សម្ដី, ទាល់សេចក្ដីឆ្លើយ ឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញ ប៉ុន្តែមិនហ៊ាន ព្រោះខ្លាចឬព្រោះញញើតជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអែគុណកិរិយា, គុណនាម·[អែ]ដែលជជែកគ្នាច្រើននាក់ឮតែសូរសព្ទមិនប្រាកដជាថាអ្វី ឬមិនច្បាស់ថាសម្ដីអ្នកណាជាអ្នកណា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអែងអោងគុណកិរិយា, គុណនាម·[អែង-អោង]ដែលបញ្ចេញឫកឬឥរិយាបថដើរក្រអឺតក្រអោង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអែនអនគុណកិរិយា, គុណនាម·[អែន-អន]ដែលរេឬពត់ខ្លួនងាកឆ្វេងងាកស្ដាំយឺតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអែមផ្លែមនាម·[អែម-ផ្លែម]ប្រដាប់បង្កើតភ្លើងមួយប្រភេទ ធ្វើដោយឈើខ្លឹមសាច់ជិតឬដោយភ្លុក, ដោយស្នែងមានរាងស្រដៀងគ្នានឹងត្បាល់បុកស្លា, មានស្នូលសម្រាប់ដាក់ប៉ុយគឬប៉ុយទន្សែនៅត្រង់ចុងបំផុតខាងក្រោម, ប្រើទះនឹងបាតដៃឱ្យទង្គិចគ្នាកើតជាភ្លើងឆេះប៉ុយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក