វចនានុក្រមអត្ថានុរូបនាម·[អ័ត-ថា-នុ-រូប]ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្ថិភាពនិយមនាម·[អ័ត-ថិ-ភាប-និ-យំ](ទស្សនៈ.) ចលនា ឬ ទំនោរទស្សនវិជ្ជាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើអត្ថិភាពបុគ្គល សេរីភាពបុគ្គល និង ជម្រើសបុគ្គល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្រាកម្មនាម·[អ័ត-ត្រា-កំា](គីមី.) បច្ចេកទេសកំណត់រកកំហាប់នៃសូលុយស្យុងមិនស្គាល់មួយ ដោយការបន្ថែមសូលុយស្យុងស្តង់ដារហូតដល់ចំណុចស្រេច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្រាកំណើតនាម·[អ-ត្រា-កំ-ណើត]ចំនួនកំណើតរស់ក្នុងចំណោមប្រជាជន ១០០០នាក់ នៅកន្លែងណាមួយ និង ក្នុងឆ្នាំណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្រានុកូលដ្ឋាន[អ័ត-ត្រានុ-កូ-ឡ័ត-ឋាន]ពាក្យប្រើដោយសន្មតិហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ឬអាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអថព្វនាម·[អៈ-ថ័ប]ឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្ដើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ។ ខ្មែរសម័យបុរាណច្រើនហៅក្លាយជា អថ័ន មកពីពាក្យសំស្ក្រឹត អាថវ៌ន៑ កាត់ វ៌ ចេញនៅត្រឹមតែ ន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម និងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអថាមភាពនាម·[អៈ-ថា-ម៉ៈ-ភាប]ភាពទន់ខ្សោយ ភាពអន់ថយ ភាពអស់កម្លាំង ភាពល្វើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអថាវរភាពនាម·[អៈ-ថា-វៈ-រៈ-ភាប]ភាពមិនទៀង ភាពងាយប្រេះស្រាំ ភាពងាយរងគ្រោះ ភាពងាយដួលរលំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអថិរភាពនាម·[អ-ថិ-រ៉ៈ-ភាប]ភាពដែលមិនឋិតថេរ, លក្ខណៈដែលមិនតាំងនៅមាំមួន, ការមិនទៀងទាត់, ការប្រែប្រួល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអថិរវន្តគុណនាម·[អៈ-ថិ-រ៉ៈ-វ័ន]ដែលមិនឋិតថេរ មិនជាប់ មិនមានមធ្យោបាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក