វចនានុក្រមអន្តែងអន្តៃគុណកិរិយា, គុណនាម·[អន់-តែង-អន់-តៃ]រ៉ាំរ៉ៃ, តត្រំតត្រើយ, ត្រាំត្រែង, យូរ; មិនចេះដាច់ស្រេច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្តោប្រវេសន៍[អន់-តោ-ប្រ-វេស]ការចូលមកខាងក្នុង។ ការចូលមកក្នុងប្រទេសណាមួយ ដើម្បីតាំងលំនៅជាប្រាកដនៅទីនោះ ដោយឥតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ, ដំណើរដែលជនបរទេសចូលមកតាំងលំនៅក្នុងប្រទេស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្តោប្រវេសន្តនាម·[អន់-តោ-ប្រ-វេ-ស័ន]ជនអន្តោប្រវេសន៍, អ្នកធ្វើអន្តោប្រវេសន៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្តោភិបាលនាម·[អន់-តោ-ភិ-បាល]កិច្ចត្រួតត្រាខាងក្នុងប្រទេស ការគ្រប់គ្រងនាផ្ទៃប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ត្រោកគុណកិរិយា·[អន់-ត្រោក]តត្រោកឥតឈប់; រខោកចុះរខោកឡើង; ដែលដើរដោយអាការៈសោកប៉ត្រោក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ថមគុណកិរិយា, គុណនាម·[អន់-ថម]ដែលមានលំនាំដំណើរឱនខ្លួនចុះងើបងក់ៗ ញើបៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអន្ថឺមគុណកិរិយា, គុណនាម·[អន់-ថឺម]ដែលមានលំនាំដំណើរឱនៗ ងើបៗ ឡេមឡឹមញើបៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក