វចនានុក្រមអភិគុណនាម·[អៈ-ភិ]ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ, ណាស់, លើសលែង, ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ; ...។ កាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឱ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ "កើត; មាន", អភិភូ "គ្របសង្កត់" ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិចលនានាម·[អៈ-ភិ-ចៈ-ឡៈ-ណា]កោលាហល ការជ្រួលច្របល់ខ្លាំង ការរំជើបរំជួលក្នុងចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិជននាម·[អៈ-ភិ-ជន់]មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិជនាធិបតេយ្យនាម·[អៈ-ភិ-ជៈ-នា-ធិ-ប៉ៈ-តៃ]របបគ្រប់គ្រងដែលអំណាចស្ថិតនៅលើក្រុមអភិជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិជ្ឈានាម·[អៈ-ភិច-ឈា]គំនិតសម្លឹងរំពៃរកទំនងឱ្យបានទ្រព្យអ្នកដទៃមកជារបស់ខ្លួន; ការចង់បានហួសហេតុហួសទំនង; តណ្ហា; អភិលាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិញ្ញានាម·[អៈ-ភិញ-ញា]សេចក្ដីដឹងយ៉ាងខ្ពស់; សេចក្ដីដឹងវិសេសដែលកើតអំពីកម្លាំងនៃឈាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិទ្រោះនាម, កិរិយាសព្ទ, គុណនាម·[អៈ-ភិ-ទ្រោះ]ការកំហែង, គំរាម, សង្កត់សង្កិន, ជំលាបដាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិធជមហារដ្ឋគុរុនាម·[អៈ-ភិ-ធៈ-ជៈ-មៈ-ហា-រ័ត-ឋៈ-គុ-រុ]គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។ ឋានន្តរជាសមណស័ក្ដិថ្នាក់ខ្ពស់បំផុត ឡើងពីថ្នាក់ អគ្គមហាបណ្ឌិត មក, ជាសមណស័ក្ដិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិធម្ម[អៈ-ភិ-ធាំ]ធម៌មានសេចក្ដីល្អិតក្រៃលែង ...; ធម៌និយាយអំពីចិត្ត, ចេតសិក, រូប, និញ្វន (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអភិធាននាម·[អៈ-ភិ-ធាន]ឈ្មោះ; មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរឬដែលប្រមូលមករៀបរៀងដោយពួកៗ (ហៅ អភិធានសព្ទ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក