វចនានុក្រមកន្តុលឱនាម·[កន់-តុល-អោ]ឈ្មោះវល្លិព្រៃមួយប្រភេទ ផ្លែប្រើធ្វើជាបន្លែបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្តូនាម·[កន់-តូ]ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹងក្លង ឬប្រអប់ជើងដំរី តែធំហើយមានគ្រប ច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើ សម្រាប់ដាក់ភោជនាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្តូឡេតនាម·[កន់-តូ-ឡេត]ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរី ប្រើធ្វើជាអន្លក់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្តើយគុណកិរិយា, គុណនាម·[កន់-តើយ]ជើយ, ព្រងើយ, មិនយកចិត្តទុកដាក់នឹងធុរៈអ្វី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្តេះឡង់នាម·[កន់-តេះ-ឡង់]ឈ្មោះសត្វល្អិតមួយប្រភេទ មានស្លាបរឹង សម្បុរខ្មៅ នៅក្នុងទឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រនាម·[កន់-ត្រ]រ៉កឥតកង់សម្រាប់ត្រធ្មៃ, ត្រតាថឿង, សម្រាប់ថ្ករតង្ករ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រក[កន់-ត្រក]របស់ដែលត្បាញពីឫស្សី ផ្ដៅ ក្រចៅ ជ័រ ជាដើម មានដៃយួរឬគ្មានដៃយួរ មានរាងផ្សេងៗសម្រាប់ដាក់សម្ភារៈឬអីវ៉ាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រងប្រេងនាម·[កន់-ត្រង-ប្រេង]ឈ្មោះត្រីស្រកាមួយប្រភេទ រូបដូចត្រីកញ្ចាញ់ច្រាស តែធំជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រប់នាម·[កន់-ត្រប់]ឈ្មោះត្រីស្រកាមួយប្រភេទ ពួកត្រីក្រាញ់តែរូបកន្តុលស្ដើងបន្តិចហើយធំជាងត្រីក្រាញ់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រាក់សាច់ដុំនាម·[កន់-ត្រាក់-សាច់-ដុំ](វេជ្ជ.) អាការៈទាញកញ្ឆក់នៃសាច់ដុំដែលរំញោចដោយប្រព័ន្ធប្រសាទឬដោយមូលហេតុផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រើយនាម·[កន់-ត្រើយ]ឈ្មោះស្មៅមួយប្រភេទ មានផ្កាចាក់ជាប់សំពត់អាវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក