វចនានុក្រមកន្ត្រែងបរិវារសព្ទ·[កន់-ត្រែង]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កន្ត្រាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ត្រៃនាម·[កន់-ត្រៃ]ប្រដាប់ធ្វើដោយដែកមានផ្លែពីរ មានមុខមុត មានត្រចៀក សម្រាប់កាត់សំពត់ កាត់សក់ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ថឹកនាម·[កន់-ថឹក]ឈ្មោះសត្វមួយប្រភេទ ក្នុងពួកសត្វមានដោះ សណ្ឋានសម្បុរប្រហែលនឹងកង្ហែន តែមានរូបតូចជាង, សម្បុរខៀវប្រផេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទក់នាម·[កន់-ទក់]ផង់អង្ករ គឺផង់ដែលស្រិតអង្ករហើយរបកចេញជាធូលី គេច្រើនប្រើធ្វើជាបបរឱ្យជ្រូកស៊ី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទក់អង្កាន់គុណនាម, នាម·[កន់-ទក់-អង់-កាន់]សេចក្ដីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទន់បាក់កនាម·[កន់-ទន់-បាក់-ក]សម្ដីមេមត់ហៅចេកទុំ; មេមត់ខ្លះហៅ មហាត្រសោល។ (ទំនងជាក្លាយមកពីបាលីថា កទលិបក្ក គឺ កទលិ "ចេក" + បក្ក "ផ្លែទុំ" ផ្លែចេកទុំ។ កទលិ ក្លាយជា កទល់ៗ ក្លាយតទៅទៀតជា កន្ទន់, បក្ក ក្លាយជា បាក់ក ទេដឹង?)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទបនាម·[កន់-ទប]សំពត់ចាស់មានបំណះច្រើនអន្លើ ឬសំពត់សម្រាប់វ័ណ្ឌ, ប៉ឹង, ក្ដោប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទាទូកនាម·[កន់-ទា-ទូក]ឈ្មោះសត្វទឹកមួយប្រភេទ មានស្លាប ដូចកន្លាតតែរូបធំជាងច្រើន ដល់វេលាពង ឡើងពងភ្ជាប់នឹងស្មៅរឹងឬនឹងឈើ។ អ្នកស្រុកខ្លះហៅថា ក្ដាមទូក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទាលត្រអាកនាម·[កន់-ទាល-ត្រ-អាក]កន្ទួលឃ្មឹលជាបន្ទះតិចឬច្រើននៅលើស្បែក មានឬគ្មានពណ៌ក្រហមបណ្ដាលឱ្យរមាស់កើតឡើងដោយប្រតិកម្មអាឡែស៊ី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទាំងបាយសនាម·[កន់-ទាំង-បាយ-ស]ដើមឈើតូចមួយប្រភេទ ពួកធ្មៃ មានសំបកវេញខ្សែបាន ដើមនិងមែកប្រើធ្វើជាអំបោស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទាំងហែនាម·[កន់-ទាំង-ហែ]ឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកួន តែដើមឈររឹងជាងត្រកួន, មានសំបកងាយបកណាស់ ប្រើជាអន្លក់ឬជាបន្លែស្លម្ជូរមានរសឆ្ងាញ់ពីសា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកន្ទីនាម·[កន់-ទី]ឈ្មោះឈើតូចមួយប្រភេទ សម្រាប់ប្រើធ្វើជាថ្នាំក្ដៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក