វចនានុក្រមកាច់រាងកិរិយាសព្ទ·[កាច់-រាង]បង្ហាញអាកប្បកិរិយាម្ញ៉ិកម៉្ញក់ ង៉ក់ងរ ដាក់អ្នកដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាច់សង្រែកនាម·[កាច់-សង់-រ៉ែក]ឈ្មោះល្បែងក្មេងលេងគ្នាពីរនាក់ ឈរឬអង្គុយឈមមុខ ហើយចាប់ដៃគ្នាទៅវិញទៅមក ធ្វើដៃនោះឱ្យមានសណ្ឋានដូចគូទសង្រែកហើយយោគទៅយោគមក ហៅ លេងកាច់សង្រែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាដ្រង់នាម·[កា-ដ្រង់](គណិត.) ផ្នែកខាងក្នុងនៃរង្វង់ណាមួយដែលខណ្ឌដោយកាំពីរកែងគ្នា និង ធ្នូដែលឈមនឹងមុំ ៩០អង្សាឬជាផ្នែកណាមួយក្នុងចំណោមផ្នែកទាំងបួននៅក្នុងប្លង់កូអ័រដោណេដែលបានចែកដោយអ័ក្សកូអ័រដោណេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឌីណាល់នាម·[កា-ឌី-ណាល់](គណិត.) ចំនួនធាតុនៅក្នុងសំណុំណាមួយដែលមានធាតុជាលេខឬអក្សរខុសគ្នា។ បើ A ជាសំណុំមួយនោះ កាឌីណាល់នៃ A តាងដោយនិមិត្តសញ្ញាបីយ៉ាង : |A| n (A)ឬCard (A) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាណាល់[កា-ណាល់](ប.ព.) គន្លងឬស្ប៉ិចអេឡិចត្រូម៉ាញេទិកដែលគេរៀបចំសម្រាប់ប្រើក្នុងលក្ខណៈពិសេសណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាណុងនាម·[កា-ណុង]បំពង់កាំភ្លើង, មាត់ត្រែកាំភ្លើង; ឧបករណ៍តពីកាមេរ៉ាសម្រាប់ថតរូបឱ្យបានឆ្ងាយនិងឱ្យបានធំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាណូតនាម·[កា-ណូត]ឈ្មោះនាវាខ្នាតតូចឬទូកម៉ាស៊ីនមានដំបូលមួយប្រភេទ ជាទូទៅប្រើសម្រាប់ដឹកអ្នកដំណើរឬអីវ៉ាន់, ឡុងបុត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាតនាម·[កាត]ឈ្មោះប្រេងម្យ៉ាងកើតក្នុងដី សម្រាប់ប្រើដុត, អុជ ជាប្រេងវិសេសដែលមកពីនានាប្រទេស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាតាកនាម·[កា-តាក]បាយហាល, បាយក្រៀម សម្រាប់ទុកបរិភោគក្នុងគ្រាអំណត់ ឬក្នុងគ្រាមានដំណើរឆ្ងាយដាច់ពីភូមិលំនៅ; ពាក្យនេះក្លាយមកពីពាក្យសៀម លាវ ថា "ខាវតាក ប្រែថា បាយហាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាតាលីកម្មនាម·[កា-តា-លី-កាំ]ការបង្កើនឡើងនៃល្បឿនរបស់ប្រតិកម្មគីមីមួយដោយសារកាតាលីករមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាតាលីករ[កា-តា-លី-ក](គីមី.) សារធាតុមួយសម្រាប់បង្កើនល្បឿននៃប្រតិកម្មគីមី តែមិនត្រូវបានបម្លែងនៅក្នុងលំនាំប្រតិកម្មនោះទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក