វចនានុក្រមកាតាឡុកនាម·[កា-តា-ឡុក]បញ្ជីសៀវភៅនិងធនធានទាំងអស់នៃបណ្ណាល័យ, សៀវភៅរាយឈ្មោះទំនិញអមដោយរូបភាព តម្លៃ ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាតៅនាម·[កា-តៅ]ប្រដាប់ត្បាញដោយលួសស្ពាន់ល្អិត មានកណ្ដាប់ជុំវិញខ្ពស់ឡើង មានសណ្ឋានជាតៅសម្រាប់រែងវត្ថុជាផង់ មានម្សៅជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាតំនាម·[កា-តំ]ឈ្មោះនំស្ងោរ វេចខ្ចប់អង្ករដំណើបដោយស្លឹកត្នោត : ពាក្យនេះក្លាយមកពីពាក្យសៀម លាវ ថា "ខាវតុម" ប្រែថា អង្ករស្ងោរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់កិរិយាសព្ទ·[កាត់]ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់ក្ដីកិរិយាសព្ទ·[កាត់-ក្ដី]ជំនុំជម្រះរឿងរ៉ាវបណ្ដឹង ឬវិវាទណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់ចុងនាម·[កាត់-ចុង]ឈ្មោះកិច្ចមួយនៅក្នុងសាសនាគ្រិស្តនិងអ៊ិស្លាម ដែលគេច្រឹបឬកាត់ស្បែកខ្លះនៅផ្នែកខាងចុងលិង្គក្នុងន័យឱ្យបានភាពបរិសុទ្ធ អស់មន្ទិល។ (អ្នកខ្លះហៅថា កាត់ស្បែក) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់ដេរកិរិយាសព្ទ·[កាត់-ដេ]ផ្ដាច់ក្រណាត់ដោយកន្ត្រៃ ហើយដេរភ្ជាប់វិញទៅតាមការច្នៃរបស់ជាងឱ្យចេញជាសម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់ថ្លៃកិរិយាសព្ទ·[កាត់-ថ្លៃ]ដាក់តម្លៃឬទារតម្លៃក្នុងការលក់ទំនិញឬការបម្រើសេវាអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់ទឹកកិរិយាសព្ទ·[កាត់-ទឹក]ដកហូតយកសាច់ប្រាក់មួយចំនួនក្នុងសេវាដូរលុយដុំទៅជាលុយរាយ ឬមួយក្រដាសប្រាក់ចាស់ប្ដូរយកក្រដាសប្រាក់ថ្មី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់ទោសកិរិយាសព្ទ·[កាត់-ទោស]ដាក់ទណ្ឌកម្មបុគ្គលណាម្នាក់ដែលបានប្រព្រឹត្តបទល្មើស ទៅតាមច្បាប់ប្រទេស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាត់សក់នាម·[កាត់-សក់]ឈ្មោះពិធីមង្គលមួយនៅក្នុងអាពាហ៍ពិពាហ៍ខ្មែរដើម្បីឱ្យមានសិរីសួស្ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក