វចនានុក្រមថ្វីគំនិតនាម·[ថ្វី-គំ-និត]ផ្លូវគំនិតដ៏មោះមុត, ដ៏ប៉ិនប្រសប់, ដ៏ជំនាញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្វីមាត់នាម·[ថ្វី-មាត់]សម្ដីពុះពារ, ទម្លុះទម្លាយ ត្រាតែកើតការ, ត្រាតែសម្រេចប្រយោជន៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្វីហៈថ្វីហើយ?នាម·[ថ្វី-ហៈ-ថ្វី-ហើយ](ព.បុ.) ចុះម្ដេចឡើយ? ចុះហេតុអ្វី? :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្វឺយ!ឧទានសព្ទ·[ថ្វឺយ]សូរចេញពីមាត់តាមក្រោយទឹកមាត់ដែលស្ដោះមកដោយសម្ដែងអាការៈមើលងាយ, បញ្ជោះឬតូចចិត្ត, ទាស់ចិត្ត, ស្ដាយក្រោយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្វែនាម·[ថ្វែ]ឈ្មោះទូកធំបែបមួយសម្រាប់ផ្ទុកបន្ទុកធំ មានបៃឡីខាងកន្សៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទនាម·[ទ]តួព្យញ្ជនៈទី១៨នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [t] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទកគុណនាម·[ទក]ដែលតាមធម្មតា តែងតែមានមួយគូពីកំណើត, ក៏បែរជាកើតមានតែមួយឬតែម្ខាងទៅវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក់គុណនាម, គុណកិរិយា·[ទក់]ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពា ឬដោយអង្កៀមជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណទិសនាម·[ទ័ក-ខិ-ណៈ-ទឹស]ទិសខាងស្ដាំដៃ គឺទិសខាងត្បូង (ទក្សិណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណនិកាយនាម·[ទ័ក-ខិ-ណៈ-និ-កាយ]ពួកខាងត្បូង គឺពួកពុទ្ធសាសនិកជនប៉ែកខាងត្បូងមានអ្នកលង្កាទ្វីប, ភូមា, មន ជាដើម រៀងមកដល់កម្ពុជរដ្ឋយើងនេះ ដែលពួកឧត្តរនិកាយកំណត់ហៅ ដើម្បីឱ្យដាច់ពួកដោយឡែកពីគ្នា ក្នុងកាលដែលកើតអធិករណ៍ជាធំ តបន្ទាប់អំពីកាលនៃទុតិយសង្គាយនាមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណាទាននាម·[ទ័ក-ខិ-ណា-ទាន]អំណោយដែលទាយកជឿកម្មជឿផលច្បាស់ហើយគេឱ្យឬអំណោយដែលគេឱ្យដល់ទក្ខិណេយ្យបុគ្គល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណានុទិសនាម·[ទ័ក-ខិ-ណា-នុ-ទឹស]អនុទិស ជាចន្លោះទិសទក្សិណនិងទិសបស្ចិម គឺទិសនិរតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក