វចនានុក្រមទិវង្គតកិរិយាសព្ទ, គុណនាម·[ទិ-វង់-គត់]ទៅកាន់ទេវលោកហើយ (ស្លាប់) ; ដែលទៅកើតជាទេវតាហើយ (ដែលស្លាប់ហើយ) ខ្មែរយើងប្រើជារាជសព្ទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិវសភាគនាម·[ទិ-វៈ-សៈ-ភាក]ចំណែកនៃថ្ងៃ គឺពេញមួយថ្ងៃតាំងពីព្រឹកទាល់ល្ងាច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិវាចរគុណនាម, នាម·[ទិ-វា-ច]ដែលចរតែក្នុងវេលាថ្ងៃ, ដែលចេញរកស៊ីតែក្នុងវេលាថ្ងៃ; សត្វដែលចេញរកស៊ីតែក្នុងវេលាថ្ងៃ វេលាយប់ឈប់ដេក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិវានុព្រឹត្តិនាម·[ទិ-វា-នុ-ព្រឹត]ហេតុការណ៍ ឬរឿងរ៉ាវដែលកើតមានឡើងរាល់ថ្ងៃ, សារព័ត៌មាន, កាសែត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិវារាត្រីនាម·[ទិ-វា-រា-ត្រី]ខ្មែរយើងច្រើននិយាយថា ទិវារាត្រី គឺទាំងថ្ងៃ ទាំងយប់ (ព.ទេ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិវាសួស្ដីឧទានសព្ទ·[ទិ-វា-សួ-ស្ដី]ពាក្យគួរសម ប្រើនៅពេលជួបគ្នានាពេលថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសនាម·[ទឹស]ភាគ, ចំណែកមុខក្រោយឆ្វេងស្ដាំព្រមទាំងជ្រុងជាចន្លោះទាំង ៤និងខាងលើខាងក្រោម ឬត្រង់កណ្ដាល រួមជា ១០គឺ បូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសានាម·[ទិ-សា]ពាក្យសម្រាប់ប្រើក្នុងកាព្យ, ប្រើជាឯកវចនៈ ឬជាពហុវចនៈបានទាំង ២យ៉ាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសានុទិសនាម·[ទិ-សា-នុ-ទឹស]ទិសធំនិងទិសតូច។ បូព៌, ទក្សិណ, បស្ចិម, ឧត្តរ បួននេះហៅថា ទិសធំ; អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន បួននេះហៅថា ទិសតូច ឬហៅ ទិសបន្ទាប់ ក៏បាន; ក្រោម, លើ ពីរនេះហៅថា ទិសកណ្ដាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសាបាមោក្ខនាម·[ទិ-សា-ប៉ា-ម៉ោក]អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស (គ្រប់ប្រទេស) បានមិនទើសទាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក