វចនានុក្រមទិនានុប្បវត្តិនាម·[ទិ-នា-នុប-ប៉ៈ-វ័ត]ដំណឹងដែលមានរាល់ថ្ងៃ; សំបុត្រឱ្យដំណឹងតាមលំដាប់ថ្ងៃ គឺសំបុត្រចេញប្រាប់ដំណឹងផ្សេងៗ រាល់ថ្ងៃឱ្យអ្នកទាំងពួងដឹង (កាសែត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិនានុប្រព្រឹត្តិនាម·[ទិ-នា-នុ-ប្រៈ-ព្រឹត]ដូចគ្នានឹង ទិនានុប្បវត្តិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិនានុលេខន៍នាម·[ទិ-នា-នុ-ឡេក]កំណត់តូច ឬកូនសៀវភៅសម្រាប់កត់ត្រាកិច្ចការ ដែលត្រូវធ្វើរៀងរាល់ថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិនាវសាននាម·[ទិ-នា-វៈ-សាន]ទីបំផុតនៃថ្ងៃ គឺវេលាថ្ងៃអស្ដង្គត (ពេលថ្ងៃលិច)។ ដូចគ្នានឹង ទិនក្ស័យ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិនិកនាម·[ទិ-និក]អ្នកស៊ីឈ្នួលយកប្រាក់ថ្ងៃ, អ្នកធ្វើការស៊ីប្រាក់ថ្ងៃគឺបានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្ងៃធ្វើការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិនិកជននាម·[ទិ-និ-កៈ-ជន់]មនុស្សអ្នកស៊ីឈ្នួលថ្ងៃ គឺអ្នកធ្វើការយកឈ្នួលតាមកំណត់ថ្ងៃដែលបានធ្វើការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិនិកានាម·[ទិ-និ-កា]ថ្លៃឈ្នួលដែលអ្នកជួលឱ្យដល់អ្នកស៊ីឈ្នួលតាមកំណត់ថ្ងៃដែលបានធ្វើការ (ឈ្នួលថ្ងៃឬប្រាក់ប្រចាំថ្ងៃ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិន្នន័យនាម·[ទិន-នៈ-នៃ]ន័យឬសេចក្ដីពន្យល់ដែលគេបានឱ្យហើយ, ចំណុចសំខាន់យ៉ាងពិតប្រាកដដែលបានពន្យល់រួចហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិន្នាទាយីនាម·[ទិន-នា-ទា-យី]អ្នកយកតែរបស់ដែលគេឱ្យ គឺអ្នកដែលមិនលួចគេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិព្វ[ទិប]ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិលនាម·[ទិល]ឈ្មោះស្មៅមួយប្រភេទពួកប្រទាល មានមើមបរិភោគឆៅបាន, ដុះតែនៅដីលាយខ្សាច់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក