វចនានុក្រមទីតាំងនាម·[ទី-តាំង]ទីកន្លែង, កន្លែងទុកដាក់, មូលដ្ឋាន, ទីភូមិសាស្ត្រជាក់លាក់មួយ ឬទីកន្លែងរស់នៅ, ទីនៅ, ឬទីកន្លែងចង្អុលបង្ហាញចំណុចណាមួយឱ្យបានច្បាស់លាស់ ចំណុចកំណត់ប្រាប់កន្លែងណាមួយ បើពាក្យពុទ្ធសាសនា សំដៅយកមូលហេតុ ឬជាហេតុ ជាដែនកើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីទុយនាម·[ទី-ទុយ]ឈ្មោះសត្វបក្សីរត្តិចរមួយប្រភេទ មានភ្នែកធំ មានរោមនៅក្បាលសណ្ឋានស្រដៀងនឹងស្នែង គេឱ្យឈ្មោះតាមសំឡេងដែលវាយំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីទុយពើតពើងនាម·[ទី-ទុយ-ពើត-ពើង]ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងរាយរងសម្រាប់លេងកម្សាន្តក្នុងពេលក្រៅពីមង្គលការអាពាហ៍ពិពាហ៍ អ្នកច្រៀងចេញសម្ដីផ្ដើមថា ទីទុយពើតពើង ផ្ទួនៗ គ្រប់រយៈបទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីទើរកិរិយាសព្ទ·[ទី-ទើ]រួញរា, អល់អែក, ញញើតញញើម, ស្ទាក់ស្ទើរ, ស្ទើរទៅស្ទើរទេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីបន្លឺនាម·[ទី-បន់-ឡឺ]ចំណុចនៅផ្នែកខាងលើនៃគុហាមាត់ (ធ្មេញលើ ជើងធ្មេញលើ ក្រអូម រនាំងក្រអូម ចុងរនាំងក្រអូមឬកន្លើត...) ដែលអណ្ដាតធ្វើចលនាទៅប៉ះ ដើម្បីបង្កើតសូរណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីបេត៍នាម·[ទី-បេ]ឈ្មោះភ្នំមួយ ឬប្រទេសមួយក្នុងប្រទេសចិនប៉ែកខាងលិច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីប្រជុំជននាម·[ទី-ប្រ-ជុំ-ជន់]កន្លែងដែលមានអគារឬគេហដ្ឋានច្រើននិងមនុស្សរស់នៅច្រើន ដោយមិនគិតអំពីដែនដីរដ្ឋបាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីប្រឹក្សានាម·[ទី-ប្រឹក-សា]អ្នកមានចំណេះដឹងក្នុងជំនាញណាមួយប្រកបដោយបទពិសោធ មានតួនាទីជាអ្នកប្រឹក្សាផ្ដល់យោបល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីពោនាម·[ទី-ពោ]ឈ្មោះត្រីរំអិលពួកត្រីប្រា, ច្រើនហៅក្លាយមកជា ត្រីពោ; មាន ២ប្រភេទគឺ ត្រីពោព្រុយ, ត្រីពោខ្មៅត្រចៀក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីភ្នាក់ងារនាម·[ទី-ភ្នាក់-ងា]កន្លែងឬការិយាល័យដែលភ្នាក់ងារធ្វើការ អង្គភាពរបស់រដ្ឋាភិបាល ក្រុមហ៊ុនឬអង្គការដែលផ្ដល់សេវាកម្មពិសេសណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីមទាមគុណនាម, គុណកិរិយា·[ទីម-ទាម]ដែលស្ទាក់ស្ទើរដំណើរ, ដែលមិនទាន់ស្រេចជាត្រូវធ្វើដូចម្ដេច ឬត្រូវទៅផ្លូវណា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីរួមខេត្តនាម·[ទី-រួម-ខែត]ក្រុង ធានី ទីក្រុងនៃខេត្តដែលជាទីតាំងរដ្ឋបាលរបស់ខេត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីលានសាធារណៈនាម·[ទី-លាន-សា-ធា-រៈ-ណៈ]កន្លែងវាលស្រឡះ លញ់ឬបូកឱ្យរលីង ដែលរៀបចំសម្រាប់មហាជនប្រើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក