វចនានុក្រមទីវនាម·[ទីវ]ស្លាកសម្រាប់រាប់ចំនួនស្រូវដែលវាល់, តាមធម្មតាច្រើនធ្វើដោយឫស្សី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីសំណាក់នាម·[ទី-សំ-ណាក់]កន្លែងដែលបុគ្គលម្នាក់ៗស្នាក់អាស្រ័យនៅជាក់ស្តែងក្នុងរយៈពេលកំណត់ណាមួយដែលមិនមែនជាលំនៅឋាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីស្ដីការគណៈរដ្ឋមន្ត្រីនាម·[ទី-ស្ដី-កា-គៈ-ណៈ-រ័ត-មន់-ត្រី] ឬ [ទី-ស្ដី-កា-គៈ-ណៈ-រ័ត-ឋៈ-មន់-ត្រី]ស្ថាប័នប្រតិបត្តិជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសមួយចំនួនដែលមានសមាសភាពរដ្ឋមន្ត្រីគ្រប់ក្រសួង ហើយគ្រប់គ្រងដោយប្រធានម្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីស្នាក់ការនាម·[ទី-ស្នាក់-កា]ទីតាំងស្នូលសម្រាប់ផ្ដល់សេវាកម្ម និងព័ត៌មានផ្សេងៗនៃស្ថាប័ន ឬក្រុមហ៊ុនណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកនាម·[ទឹក]waterធាតុរាវ, តាមកំណើតដើមឥតព័ណ៌ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាប់ពួកមនុស្ស សត្វ, មានត្រូវផឹក, ងូតជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកកកនាម·[ទឹក-កក]ដុំទឹកដែលកកដោយអាកាសត្រជាក់ខ្លាំង ឬដោយគ្រឿងម៉ាស៊ីនធ្វើឱ្យកក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកកាមនាម·[ទឹក-កាម]ទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ។ (ព.គ.) ទឹកអសុចិ ឬ ទឹកសុក្កៈ; (ព.ខ្ព.) អសុចិ ឬ សុក្កៈ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកក្រឡុកនាម·[ទឹក-ក្រ-ឡុក]ទឹកដែលបានមកពីការក្រឡុកផ្លែឈើឬបន្លែធម្មជាតិដោយម៉ាស៊ីនក្រឡុកជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកក្រូច[ទឹក-ក្រូច]ទឹកដែលគេច្របាច់ឬចម្រាញ់ពីផ្លែក្រូចធម្មជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកខ្មៅនាម·[ទឹក-ខ្មៅ]ទឹកមានព័ណ៌ខ្មៅ ឬមានព័ណ៌ដោយយ៉ាងៗសម្រាប់សរសេរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកគ្រឿងនាម·[ទឹក-គ្រឿង]ទឹកជ្រលក់អន្លក់ធ្វើដោយត្រីសាប ឬត្រីឆ្អើរលាយនឹងព្រហក់ ឬកាពិនិងគ្រឿងច្រើនមុខមានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកចិត្តនាម·[ទឹក-ចិត]ទឹករក្សាចិត្ត គឺទឹកដែលនៅក្នុងបេះដូង, ចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកឆានាម·[ទឹក-ឆា]ឈ្មោះកន្លែងទឹកជ្រោះជាទីកម្សាន្តមួយ មានទឹកថ្លាស្អាតហូរជានិច្ច នៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក