វចនានុក្រមទឹកជួរនាម·[ទឹក-ជួ]កំណាត់របស់ផ្លូវទឹកដែលលំហូររបស់វាមានល្បឿនកើនឡើងដោយសារចំណោតគំហុកនៃពោះរបស់ផ្លូវទឹក ដោយសារថ្មឬអន្លង់ជ្រៅៗដែលធ្វើឱ្យលំហូរទឹកបែកខ្ញែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកជំនន់នាម·[ទឹក-ជំ-នន់]បាតុភូតដែលកើតឡើងនៅរដូវទឹកឡើងឬរដូវដំឡើងដោយទឹកឡើងហួសពីកម្រិតកំណត់នៅកន្លែងនីមួយៗនៃផ្លូវទឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកជ្រលក់នាម·[ទឹក-ជ្រ-លក់]ទឹកសម្រាប់ជ្រលក់ រាវឬខាប់ មានរសប្រៃ ជូរ ផ្អែម ឬហឹរ ផ្សំពីអំបិល, ទឹកត្រី, និងគ្រឿងផ្សំផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកជ្រោះនាម·[ទឹក-ជ្រោះ]ល្បាក់ទឹកធម្មជាតិដែលហូរចេញពីក្រហែងថ្មភ្នំធ្លាក់មកក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកដប់នាម·[ទឹក-ដប់]ឈ្មោះមាសមួយប្រភេទ ដែលល្អវិសេសជាងមាសទាំងពួង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកដៃនាម·[ទឹក-ដៃ]ភាពប៉ិនប្រសប់ឬច្នៃប្រឌិត។ ច្រើនប្រើផ្នែកខាងនិពន្ធឬវិចិត្រកម្មជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកដោះព្រៃនាម·[ទឹក-ដោះ-ព្រៃ]ឈ្មោះរុក្ខជាតិដើមតូចមួយប្រភេទ ច្រើនដុះជាគុម្ពក្នុងព្រៃរបោះ ស្លឹកទោលក្រាស់ដុះទល់គ្នាចេញពីថ្នាំងតែមួយ ផ្កាមានសម្បុរស ត្រួយប្រើជាអន្លក់បាន រីឯឫស សម្បក និងដើមអាចប្រើជាឱសថសម្រាប់ស្ត្រីដែលទើបសម្រាលកូន ដើម្បីជួយបង្កើនបរិមាណទឹកដោះម្ដាយ។ គេអាចហៅត្រឹម ទឹកដោះ ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកតែនាម·[ទឹក-តែ]ភេសជ្ជៈដែលគេយកស្លឹកតែ ឬ មើម ដើម ស្លឹក ផ្ការុក្ខជាតិស្ងួតមួយចំនួន មកឆុងនឹងទឹកក្ដៅសម្រាប់ពិសាឬផឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកត្រីនាម·[ទឹក-ត្រី]ទឹកប្រៃមានពណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកធ្លាក់នាម·[ទឹក-ធ្លាក់]ទឹកដែលជ្រាបចេញពីផ្ទៃភ្នំ ហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថា ក្បាលស្ទឹង ក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើន ហូរចេញមកខ្លាំង ជាប្រភពនៃទន្លេក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក