វចនានុក្រមកាឡាមនាម·[កា-ឡាម]ការស្វែងរកពុទ្ធិខាងទេវវិជ្ជាតាមរយៈការពិភាក្សា, ការជជែកនិងការដេញដោល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡារូបនាម·[កា-ឡា-រូប](ភាសា.) រូបតាដែលមានការប្រែប្រួលរូបផ្សេងគ្នា (ច្រើនតែស្រដៀងគ្នា) បណ្ដាលមកពីបរិបទ ប៉ុន្តែរូបផ្សេងៗនោះ នៅតែសម្គាល់បញ្ញត្តិតែមួយដដែល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡាសូរនាម·[កា-ឡា-សូ](ភាសា.) សូរពីរប្លែកគ្នារបស់សទ្ទតាតែមួយដែលអាចជា បដិកាឡាសូរ គឺកាឡាសូរដែលចែកទីតាំងគ្នាក្នុងពាក្យឬអាចជាកាឡាសូរជំនួសគ្នាបាន/កាឡាសូរសេរី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡូរីនាម·[កា-ឡូ-រី](រូប.) ខ្នាតមួយនៃបរិមាណកម្ដៅឬថាមពលចាំបាច់ផ្សេងទៀត ដើម្បីដំឡើងសីតុណ្ហភាពទឹក១ក្រាម នៅ១អង្សាសេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡូរីមាត្រសាស្ត្រនាម·[កា-ឡូ-រី-មា-ត្រៈ-សាស]វិធីសាស្ត្រវាស់បរិមាណកម្ដៅដែលចូលរួមនៅក្នុងបម្រែបម្រួលគីមី ឬបម្រែបម្រួលរូប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡូរីម៉ែត្រនាម·[កា-ឡូ-រី-ម៉ែត](រូប.) ឧបករណ៍សម្រាប់វាស់កម្ដៅ ដែលត្រូវបានរំដោះឬស្រូប ដោយលំនាំរូបឬលំនាំគីមី ហើយដែលកកើតឡើងនៅខាងក្នុងនៃឧបករណ៍នោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡេនាម·[កា-ឡេ]គ្រឿងនៃយានយន្តដែលតភ្ជាប់ពីប៉ុងទៅកង់សម្រាប់បង្វិល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាឡៃកិរិយាសព្ទ·[កា-ឡៃ]ជ្រលក់កែប្រាក់ទៅជាមាស, កែស្ពាន់ជាប្រាក់ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំនាម·[កាំ]អ្វីៗដែលរៀបជាជាន់, ជាថ្នាក់សម្រាប់ជាន់, សម្រាប់ទល់, សម្រាប់ទ្រ, សម្រាប់រង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំជ្រួចនាម·[កាំ-ជ្រួច]ឈ្មោះភ្ញីភ្លើងធ្វើពីរំសេវបុកបញ្ចូលក្នុងបំពង់ឫស្សីមានកន្ទុយវែងអុជទៅឡើងវែងអន្លាយទៅឯអាកាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំជ្រួចទឹកក្ដៅនាម·[កាំ-ជ្រួច-ទឹក-ក្ដៅ]ខ្សែទឹកក្ដៅឬចំហាយទឹកដែលបាញ់ចេញមកពីក្នុងដី។ ជាទូទៅវាមានទំនាក់ទំនងជាមួយនឹងសកម្មភាពនៃបន្ទុះភ្នំភ្លើង ហើយកកើតឡើងដោយការឡើងកម្ដៅនៃទឹកក្រោមដីដែលកើតឡើងពីប្រព័ន្ធម៉ាក់ម៉ា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំបិតនាម·[កាំ-បិត]ប្រដាប់ធ្វើដោយដែកមានមុខម្ខាង, មានដងម្ខាង តូចក៏មាន ធំក៏មាន, សណ្ឋានផ្សេងៗ សម្រាប់ប្រើកាប់, កាត់, បិត, ចិត, អារ, ពន្លះ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំបិតស្នៀតនាម·[កាំ-បិត-ស្នៀត]កាំបិតតូចមានស្រោមសម្រាប់សៀតចង្កេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំប្រមានាម·[កាំ-ប្រ-ម៉ា]កាំគឺព្រួញស្រួចៗជាជំនួសរោមរបស់ប្រមា ដុះចេញវែងច្រូងច្រាងពេញទាំងខ្លួន សម្រាប់ប្រើជាអាវុធផ្ទាត់បាញ់ទម្លាក់ផ្លែឈើជាអាហារ ឬសម្រាប់ការពារខ្លួនវា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំប្រាក់នាម·[កាំ-ប្រាក់]កម្រិតឋានន្តរស័ក្ដិរបស់មន្ត្រីរាជការ ដែលទាក់ទងនឹងចំនួនទឹកប្រាក់នៃប្រាក់បៀវត្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក