វចនានុក្រមកាំភ្លើងនាម·[កាំ-ភ្លើង]ឈ្មោះអាវុធធ្វើដោយដែកសម្រាប់បាញ់ប្រហារដោយអំណាចគ្រាប់, ម្សេវ; ជាទូទៅ ក្នុងរូបកាំភ្លើងធម្មតា មានដូចជា ស្នូក, ដែកប្រហោង, កៃ, គន្លឹះតម្លោះកៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំភ្លោះនាម·[កាំ-ភ្លោះ]ដែក, ឈើ, ពក, ឫស្សីដែលមានប្រហោងបង្រុះរហូត សម្រាប់ផ្លុំគ្រាប់ ឬបាញ់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំម្រឹតនាម·[កាំ-ម្រឹត]ឈ្មោះសំពត់ពណ៌ផ្សេងៗ សាច់ជិតស្និទ្ធឡើងរលើបដូចព្រែ នាំមកពីប្រទេសក្រៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាំរន្ទះនាម·[កាំ-រន់-ទះ]ឈ្មោះដុំថ្មតូចៗ មានរាងស្រដៀងនឹងផ្លែប៉ូវថៅជាដើម អ្នកស្រុកច្រើនយល់ថាកើតមកពីរន្ទះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកិច្ចការនាម·[កិច-កា]ការដែលត្រូវធ្វើ, ការងារជាមុខនាទីផ្ទាល់ខ្លួនដែលត្រូវធ្វើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកិច្ចតែងការបង្រៀននាម·[កិច-តែង-កា-បង់-រៀន]ផែនការឬការព្រាងទុកជាមុននូវគំនិតសំខាន់ៗមុននឹងឡើងបង្រៀនមេរៀនមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកិច្ចទីផ្សារនាម·[កិច-ទី-ផ្សា]សំណុំនៃសកម្មភាពបុគ្គល ស្ថាប័ន ឬក្រុមហ៊ុននានាក្នុងការបង្កើតតម្លៃ ការផ្សព្វផ្សាយ ការជំរុញ ការដោះដូរ និងការផ្ដល់នូវអ្វីដែលមានប្រយោជន៍ដល់អតិថិជន ដៃគូ និង សង្គមទាំងមូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកិច្ចទីផ្សារការីនាម·[កិច-ទី-ផ្សា-កា-រ៉ី]អ្នករៀបចំនិងអនុវត្តយុទ្ធនាការកិច្ចទីផ្សារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកិច្ចទីផ្សារចម្រុះនាម·[កិច-ទី-ផ្សា-ចំ-រ៉ុះ]មធ្យោបាយកិច្ចទីផ្សារឬម៉ាឃិធីងទាំងឡាយដែលសហគ្រាសប្រើប្រាស់ ដើម្បីសម្រេចនូវការលក់ផលិតផលរបស់ខ្លួននៅទីផ្សារគោលដៅ។ ធាតុនៃកិច្ចទីផ្សារចម្រុះឬម៉ាឃិធីងចម្រុះជាទូទៅមានបួនគឺ ផលិតផល (Product) ថ្លៃ (Price) ទីកន្លែង (Place) និងការជំរុញផ្សព្វផ្សាយ (Promotion) ដែលហៅថា Pបួន "Four Ps"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកិច្ចនីតិវិធីនាម·[កិច-នី-តិ-វិ-ធី]ចំណាត់ការផ្សេងៗដែលតុលាការបានអនុវត្តតាមច្បាប់ស្ដីពីនីតិវិធី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក