វចនានុក្រមទ្រោម!ឧទានសព្ទ·[ទ្រោម]សូរសម្ដីបង្គាប់ដំរីឱ្យក្រាប គឺឱ្យលុតជើងមុខទាំង២ចុះ ឱ្យបន្ទាបជើងក្រោយទាំង២ដើម្បីលាងទឹកវាជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រោលកិរិយាសព្ទ·[ទ្រោល]បំភ្លឺ, ជ្រោងបំភ្លឺដោយពន្លឺភ្លើងចន្លុះ, ភ្លើងគប់ ឬចង្កៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វយវាទនាម·[ទ្វៈ-យៈ-វាត]សម្ដីពីរពាក្យ; សម្ដីដែលមានន័យជាពីរប្រភេទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វាទសមាសនាម·[ទ្វា-ទៈ-សៈ-មាស] ឬ [ទ្វា-ទស់-សៈ-មាស]ខែទាំងដប់ពីរ; មួយខួបខែ គឺមួយឆ្នាំ។ ក្នុងកម្ពុជប្រទេសយើង, ប្រើជាឈ្មោះបុណ្យឬព្រះរាជពិធីមួយ ដែលធ្វើក្នុងមួយខែម្ដង ជាទំនៀមតាមរាជប្រពៃណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វាទសវត្សរ៍នាម·[ទ្វា-ទៈ-សៈ-វ័ត]ឆ្នាំទាំងដប់ពីរ; មួយខួបឆ្នាំ; មួយទ្វាទសវត្សរ៍ គឺមួយខួបឆ្នាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វារទឹកនាម·[ទ្វា-ទឹក]មុខទឹកនៅទំនប់ដែលមានទ្វារអាចបើកបិទបង្ហូរទឹកបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វារបតីនាម·[ទ្វា-រៈ-ប៉ៈ-ដី]ម្ចាស់ទ្វារ, អ្នកដែលជាធំក្នុងការរក្សាទ្វារ (នាយទ្វារ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វារបាលនាម·[ទ្វា-រៈ-បាល]អ្នករក្សាទ្វារ, អ្នកចាំទ្វារ (ឆ្មាំទ្វារ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វិកនិយម[ទ្វិ-កៈ-និ-យំ](ទស្សនៈ.) លទ្ធិទស្សនវិជ្ជាដែលទទួលស្គាល់គោលការណ៍ ឬគំនិតពីរ ឬក៏ប្រព័ន្ធពីរផ្សេងគ្នាក្នុងតថភាពតែមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក