វចនានុក្រមទ្រើងនាម·[ទ្រើង]រាន, សម្រាស់, ជន្លង់តូច សម្រាប់ឱ្យដំណាំវល្លិវារ, ព័ទ្ធឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រើសទ្រង់គុណនាម·[ទ្រើស-ទ្រង់]ដែលមានមាត្រទ្រង់ទ្រើសជាង (ច្រើនប្រើតែក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រៀលនាម·[ទ្រៀល]ឈ្មោះឈើតូចនិងវល្លិដើមរឹង មាន ២ប្រភេទគឺ ទ្រៀលស្វា មានដើមតូចៗដុះបែកជាគុម្ពធំៗ មានផ្លែតូចៗជាចង្កោមៗ ស្រដៀងនឹងផ្លែជើងចាបតូច ផ្លែទុំមានសម្បុរក្រហមបរិភោគបាន មានរសផ្អែមស្រទន់បន្តិច; ទ្រៀលដោះក្របី មានដើមជាវល្លិថ្លោសៗសាច់រឹង ឡើងតោងដើមឈើខ្ពស់មានផ្លែថ្លោសៗ ប៉ុនៗដោះក្របីញី ផ្លែជាចង្កោមៗ ផ្លែទុំមានសម្បុរក្រហម បរិភោគបាន មានរសជូរអែម; ទ្រៀលទាំង ២ប្រភេទនេះ ដុះឯងពុំដែលឃើញមានអ្នកណាមួយដាំទេ ជាផលព្រឹក្សមានប្រយោជន៍គួររក្សាទុកឱ្យមានជិតភូមិ ដែលវាដុះឯង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រេតទ្រោតគុណកិរិយា, គុណនាម·[ទ្រេត-ទ្រោត]ងេកងោក, ដែលទេរងាកទៅខាងនេះម្ដងទៅខាងនោះម្ដង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រែលទ្រលគុណនាម, គុណកិរិយា·[ទ្រែល-ទ្រល]ដែលត្រេះត្រុះ, ដែលគ្រលែះគ្រលស ទៅត្រង់នេះខ្លះ ត្រង់នោះខ្លះ ដូចជាឥតមានការអ្វីនឹងធ្វើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក