វចនានុក្រមកង្កួញកិរិយាសព្ទ·[កង់-កួញ]ក្ដាប់ដៃ, ក្ដាប់ប្រមោយ ដោយបួងដៃ ឬប្រមោយឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្កែបនាម·[កង់-កែប]ឈ្មោះសត្វទឹកមួយប្រភេទ មានជើង ៤ចេះហែលទឹក, មុជទឹក, លោតលើគោកក៏បាន ច្រើននៅអាស្រ័យនឹងទីក្បែរមាត់ទឹក ឬនឹងរន្ធដីក៏នៅបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្កែបបោបនាម·[កង់-កែប-បោប]សាច់កង្កែបដែលគេធ្វើជាម្ហូបម្យ៉ាងហៅថា បោប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្កែបប្រុយនាម·[កង់-កែប-ប្រុយ]ឈ្មោះកង្កែបមួយប្រភេទ មាឌតូច ដងខ្លួនវែង ជើងវែងៗ, អ្នកស្រុកខ្លះហៅ កូនស្ងើន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្កែបអាចម៍គោនាម·[កង់-កែប-អាច់-គោ]ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្វាក់គុណនាម, នាម·[កង់-វ៉ាក់](ព.ទ្រ.) ដែលខ្វាក់; មនុស្សឬសត្វដែលខ្វាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្វិនគុណនាម, នាម·[កង់-វ៉ិន](ព.ទ្រ.) ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្វេរនាម·[កង់-វ៉េ]ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្ហារនាម·[កង់-ហា]ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងខ្យល់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្ហារអគ្គិសនីនាម·[កង់-ហា-អ័ក-គិ-សៈ-នី]ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងអគ្គិសនី បង្កើតជាខ្យល់បក់ឱ្យល្ហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក