វចនានុក្រមកង្ហិចនាម·[កង់-ហិច]ឈ្មោះសត្វពួកកង្ហែន មាឌតូចជាងកង្ហែន ធំទ្រើសជាងកន្ថឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកង្ហែននាម·[កង់-ហែន]សត្វមួយប្រភេទ ក្នុងពួកសត្វមានដោះសម្បុរខ្មៅប្រផេះ រូបធំជាងកង្ហិច ស៊ីផ្លែឈើនិងសាច់ក្នុងគ្រាប់ឈើជាអាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកច្ចជាតិនាម·[កាច់-ចៈ-ជាត]រុក្ខជាតិពុល, រុក្ខជាតិដែលមានជាតិពុល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកច្ចាយនូបត្ថម្ភកៈនាម·[កាច់-ចា-យ៉ៈ-នូ-ប៉ាត់-ថាំ-ភៈ-កៈ]ឈ្មោះក្បួនវេយ្យាករណ៍ជាជំនួយដល់មូលកច្ចាយនៈដែលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្ដេចមានសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកច្ចាយនៈនាម·[កាច់-ចា-យ៉ៈ-នៈ]នាមព្រះមហាថេរមួយអង្គ ជាអ្នកតែងក្បួនវេយ្យាករណ៍បាលីសម័យជាន់ដើម។ វេយ្យាករណ៍បាលីនោះ ក៏ហៅថា កច្ចាយនៈដែរ (ច្រើនហៅថា មូលកច្ចាយនៈ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ចក់នាម·[កញ់-ចក់]កែវឆ្លុះស្រមោល សម្រាប់មើលតែងខ្លួន។ កែវដែលសម្រាប់ដាក់ធ្វើជញ្ជាំងទូ ឬកាត់ឱ្យតូចៗ បិទភ្ជាប់ទៅលើវត្ថុអ្វីៗ ក៏ហៅថា កញ្ចក់ ដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ចប់កញ្ចូវកិរិយាសព្ទ, គុណនាម·[កញ់-ចប់-កញ់-ចូវ]សម្ដែងកាយវិការដោយធ្វើមាត់ដូចគេខ្ចប់ ធ្វើមុខក្រញូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ចាញ់ចេកនាម·[កញ់-ចាញ់-ចេក]ឈ្មោះសត្វមួយប្រភេទ ខ្លះពណ៌លឿងខ្ចី ខ្លះពណ៌បៃតង ជាពួកកង្កែប តែមានលំនៅខុសគ្នាពីកង្កែប ច្រើននៅអាស្រ័យតែនឹងស្លឹកឈើ, រន្ធឈើជាដើមដែលសើមដែលត្រជាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ចាញ់ច្រាសនាម·[កញ់-ចាញ់-ច្រាស]ឈ្មោះត្រីមួយប្រភេទ រូបកន្តុលស្ដើងតូច មានទ្រនុងខ្នងនិងទ្រនុងពោះជាបន្លា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ចាំងនាម·[កញ់-ចាំង]ឈ្មោះក្បាច់រចនាមានទំនងផ្សេងៗ ដែលហៅថាក្បាច់កញ្ចាំង ច្រើនធ្វើពីស្ពាន់ក្រាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក