វចនានុក្រមកូនបណ្ដែតនាម·[កូន-បន់-ដែត]កូនផ្តិលតូចៗ ដែលដាក់បណ្ដែតទឹក ក្នុងផ្តិលធំ សម្រាប់ដងទឹកពីក្នុងផ្តិលធំនោះយកមកប្រើប្រាស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនប្រយោលនាម·[កូន-ប្រ-យ៉ោល]ប្រដាប់មួយយ៉ាងមានសណ្ឋានដូចកូនតឹងឬកូនជញ្ជីង សម្រាប់ចងខ្សែស្ទង់ពីលើមកក្រោម ដើម្បីឱ្យដឹងជាវៀចឬត្រង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនភ្លោះនាម·[កូន-ភ្លោះ]កូនពីរឬលើសពីពីរនាក់ដែលចាប់កំណើតក្នុងផ្ទៃម្ដាយក្នុងពេលតែមួយហើយសម្រាលចេញជាបន្តបន្ទាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនរដូវប្រាំងនាម·[កូន-រ-ដូវ-ប្រាំង]រយៈពេលខ្លីប្រមាណជាពីរសប្ដាហ៍ដែលគ្មានភ្លៀងធ្លាក់ក្នុងរដូវវស្សា ដែលជាទូទៅតែងតែកើតមាននាខែសីហា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនលងនាម·[កូន-លង]ឈ្មោះដង្កូវមួយប្រភេទ មានកំណើតពីឈើ ស៊ីឈើជាអាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនលោកនាម·[កូន-លោក]ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល, តែតូចជាង មានត្រី ខ្យង ខ្ចៅ ជាអាហារ។ ស្រុកខ្លះហៅថា គោលោក, ខ្លះទៀតហៅថា លាលោក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនសង្កត់នាម·[កូន-សង់-កត់]គ្រឿងប្រដាប់ធ្វើដោយមាស, ប្រាក់ បញ្ចុះមន្តគាថា ដោតនឹងខ្សែសម្រាប់ចងចង្កេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនសោនាម·[កូន-សោ]ឧបករណ៍តូចធ្វើពីលោហៈសម្រាប់ដោតចូលទៅក្នុងរន្ធមេសោ ដើម្បីមួលបើកឬបិទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនស្ងើននាម·[កូន-ស្ងើន]កូនបង្កែបឬកង្កែបប្រុយ (សម្ដីអ្នកស្រុកចុងកាត់មាត់ញកពួកខ្លះ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនឥតខាន់ស្លានាម·[កូន-អិត-ខាន់-ស្លា]កូនដែលឪពុកម្ដាយមិនបានរៀបការឬមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូបនាម·[កូប]ទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យងសម្រាប់ដាក់លើខ្នងដំរី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក