វចនានុក្រមកូនក្រាប់នាម·[កូន-ក្រាប់]ស្រីអ្នកចាំទទួលពាក្យបន្តពីអ្នកផ្ដើមច្រៀង ហើយវាយក្រាប់ បន្ទរថែមតាមចង្វាក់ភ្លេងផង (ច្រើនប្រើក្នុងវង់ល្ខោនខ្មែរ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនគោលនាម·[កូន-គោល]ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន។ បើលេងវេលាយប់គេដុតដុំឈើនោះឱ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឱ្យខ្ទាតទៅកាន់ទីរៀងៗខ្លួន។ បើពួកណាវាយបានទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនឃ្លីនាម·[កូន-ឃ្លី]ប្រដាប់ធ្វើអំពីកែវ មានសណ្ឋានជាដុំមូលមានលំអដោយព័ណ៌ផ្សេងៗសម្រាប់បោះប្រមៀលលេង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនចាបនាម·[កូន-ចាប](សព្ទមេមត់) សិស្សរបស់មេមត់ គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់ រូបមេមត់ហៅមនុស្សនោះថា កូនចាប ក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប (មេមត់ស្រុកខ្លះហៅ ពងចាប)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនជញ្ជីងនាម·[កូន-ជញ់-ជីង]ដុំសំណឬដែកមានចំនួនលេខសម្រាប់ថ្លឹងដោយជញ្ជីង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនជឹងនាម·[កូន-ជឹង]មនុស្សស្ថិតក្រោមបញ្ជាគេ, អ្នកដែលបម្រើផលប្រយោជន៍របស់គេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនជ្រូកគុណនាម·[កូន-ជ្រូក]ពាក្យសម្រាប់ប្រើភ្ជាប់ទៅនឹងពាក្យកុន ភាពយន្ត ឬវីដេអូដែលអាសអាភាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនឈ្លបនាម·[កូន-ឈ្លប]ទាហានឬភ្នាក់ងារស៊ើបការណ៍ក្មេងៗ ក្នុងសម័យខ្មែរក្រហម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនតឹង[កូន-តឹង]ឈ្មោះគ្រឿងប្រហារមួយប្រភេទ ធ្វើពីដែកឬសំណ មានសណ្ឋានមូល ទំហំប៉ុនផ្លែក្រសាំង ឬផ្លែក្រូចឆ្មារ ចងភ្ជាប់នឹងខ្សែវែង សម្រាប់ចោលទៅហើយកន្ត្រាក់មកវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកូនត្រីនាម·[កូន-ត្រី]គ្រាប់ដីតូចៗដែលមាននៅក្នុងល្បាយបន្ទាប់ពីលាយដីស្អិតស្ងួតជាមួយដីជ័រដែលគេត្រូវរែងយកចេញ ដើម្បីបានជាដីល្បាយម៉ដ្ឋសម្រាប់ធ្វើក្អម ឆ្នាំង...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក