វចនានុក្រមបាំងស្លាបនាម·[បាំង-ស្លាប](វ.វិចិ.) បន្ទះមានរាងដូចព្រុយត្រីសម្រាប់ចាប់ភ្ជាប់នៅចំហៀងមកុដអប្សរាទាំងពីរខាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិចកិរិយាសព្ទ·[បិច]ចាប់ទាញដោយប្រើមេដៃនិងម្រាមដៃយ៉ាងស្រាលហើយរហ័ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋិលេខនាម·[បិត-ឋិ-ឡេក]ការចារ ការចុះហត្ថលេខា ឬបោះត្រាលើខ្នងលិខិត ឬបណ្ណ; សេចក្ដីបញ្ជាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋិលេខកម្មនាម·[ប៉ិត-ឋិ-លេ-ខៈ-កាំ]ការផ្ទេររូបិយាណត្តិពីម្នាក់ទៅម្នាក់ ដោយមានសរសេរចារ និងចុះហត្ថលេខានៅលើខ្នងរូបិយាណត្តិ ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋ្យដ្ឋិកសត្វនាម·[ប៉ិត-ឋ្យាត់-ឋិ-កៈ-ស័ត]សត្វមួយពួកដែលមានឆ្អឹងទ្រនុងខ្នងហើយមានឆ្អឹងជំនីរតភ្ជាប់ពីទ្រនុងខ្នងនោះរួមមកខាងពោះ, ហៅដោយរួបរួមថា សត្វមានគ្រោងឆ្អឹង ដូចជា គោ, ក្របី, ត្រីជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋ្យាដ្ឋិកសត្វនាម·[ប៉ិត-ឋ្យាត-ឋិ-កៈ-ស័ត](ម.ព. បិដ្ឋ្យដ្ឋិកសត្វ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិណ្ឌនាម·[បិន-ឌៈ] ឬ [បិន]ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ) ... ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ . . . , ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិណ្ឌបាត[បិន-ឌៈ-បាត] ឬ [បិន-បាត]អាហារដែលប្រមូលឱ្យជាដុំដាក់ក្នុងបាត្រ គឺចង្ហាន់ដាក់បាត្រ ឬចង្ហាន់រាប់បាត្រ (សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិណ្ឌបាតចារិកវត្តនាម·[បិន-ឌៈ-ប៉ា-តៈ-ចា-រ៉ិ-កៈ-វ័ត]ការប្រព្រឹត្តដើររកចង្ហាន់ដែលទាយកគេដាក់ឱ្យក្នុងបាត្រ (ការប្រព្រឹត្តដើរបិណ្ឌបាត ទុកជាវត្តប្រតិបត្តិមួយដ៏សំខាន់របស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា, ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាការចិញ្ចឹមជីវិតដោយប្រពៃ ជាដំណើរនាំឱ្យអាជីវបារិសុទ្ធិសីលបរិសុទ្ធល្អ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិណ្ឌបាតទាននាម·[បិន-ឌៈ-បា-តៈ-ទាន]ការឱ្យចង្ហាន់បិណ្ឌបាត គឺការដែលទាយកឱ្យភោជនាហារជាគ្រឿងចិញ្ចឹមជីវិតដោយសេចក្ដីសង្គ្រោះ ដល់បព្វជិតមិនឱ្យដាច់ពោះស្លាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិណ្ឌបាតប្បច្ច័យនាម·[បិន-ឌៈ-បា-ត័ប-ប៉័ច-ចៃ] ឬ [ប៉ិន-ឌៈ-ប៉ា-ត័ប-ប៉័ច-ចៃ]អាហារបិណ្ឌបាតដែលជាគ្រឿងអាស្រ័យចិញ្ចឹមជីវិតរបស់បព្វជិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិណ្ឌបាតិកង្គៈនាម·[បិន-ឌៈ-ប៉ា-តិ-ក័ង-គៈ]អង្គរបស់ភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត (ឈ្មោះធុតង្គទី ៣ក្នុងពួកធុតង្គទាំង ១៣)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក