វចនានុក្រមបឺតកិរិយាសព្ទ·[បឺត]ស្រូបផ្អឹបមាត់ដោយប្រឹងពេញកម្លាំងដង្ហើមយ៉ាងវែង ដើម្បីឱ្យជក់ចេញ ឬឱ្យជក់ចូល, ស្រូបដោយកម្លាំងខ្យល់ដែលមូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឺះ!ឧទានសព្ទ·[បឺះ]សូរសំឡេងហៅឆ្កែធំឱ្យមក, បើកូនឆ្កែតូចៗ ហៅដោយសូរសម្ដីថា ចូចៗ! ឬ ចូៗ! :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុកកិរិយាសព្ទ·[បុក]បុះពីលើទៅក្រោមដោយលើកទម្លាក់ឱ្យទង្គិចខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុកល័ក្ដនាម·[បុក-លាក់]ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ គេលេងនៅពេលបុកល័ក្ដស្រម៉ក្នុងពិធីធ្វើធ្មេញក្នុងសម័យពីដើម ដែលហៅតាមទម្លាប់ថា ពិធីមង្គលធ្វើធ្មេញលេញល័ក្ដ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គល[បុក-គល់]ចិត្ត, វិញ្ញាណ; រាងកាយ, ខ្លួនប្រាណ; សត្វលោកទូទៅទាំងអស់ដែលមានចិត្តមានវិញ្ញាណ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលប្បញ្ញត្តិនាម·[បុក-គៈ-ល័ប-ប័ញ-ញ៉ាត់]ឈ្មោះគម្ពីរព្រះអភិធម្មត្រង់លំដាប់ទី ៤សម្ដែងអំពីបញ្ញត្តិ ហៅថាសត្វ ថាបុគ្គល ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលភាពនាម·[បុក-គល់-ភាប]ភាពចម្រុះនៃអ្វីៗដែលបង្ហាញពីចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗ រួមមានអាកប្បកិរិយា និស្ស័យ សតិអារម្មណ៍ និងស្មារតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលាធិដ្ឋាននាម·[បុក-គៈ-លា-ធិត-ឋាន]ពាក្យដែលមានបុគ្គលជាទីតាំង គឺពាក្យដែលនិយាយសំដៅបុគ្គលអ្នកសម្រេចអំពើទាំងពួង, ទីទៃពីធម្មាធិដ្ឋាន "ពាក្យដែលមានធម៌ជាទីតាំង គឺពាក្យប្រាប់អំពើ", ដូចជា អ្នកឱ្យ ជា បុគ្គលាធិដ្ឋាន, អំណោយ ជាធម្មាធិដ្ឋាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលិកគុណនាម·[បុក-គៈ-លិក]ដែលចំពោះបុគ្គល ឬសម្រាប់បុគ្គលម្នាក់ៗ មិនមែនជាសាធារណៈទូទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលិកទាននាម·[បុក-គៈ-លិ-កៈ-ទាន]ទានដែលទាយកឱ្យចំពោះបុគ្គល គឺឱ្យសំដៅរូបបុគ្គលតាមស្ម័គ្រ ស្រឡាញ់គាប់ចិត្តបុគ្គលណាឱ្យសំដៅបុគ្គលនោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលិកលក្ខណៈនាម·[បុក-គៈ-លិ-កៈ-ល័ក-ខៈ-ណៈ]លក្ខណៈរបស់បុគ្គលម្នាក់ៗ, លក្ខណៈឬគ្រឿងកំណត់ចំណាំរបស់បុគ្គល; លក្ខណៈជាគ្រឿងសម្គាល់ចំពោះមនុស្សឬសត្វ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុច្ឆនសញ្ញានាម·[ប៉ុច-ឆៈ-ណៈ-សាញ់-ញ៉ា]សញ្ញាក្នុងពាក្យសួរ, គ្រឿងសម្គាល់របស់ប្រយោគសួរ។ ឈ្មោះវណ្ណយុត្តមួយយ៉ាងសម្រាប់ប្រើដាក់ខាងចុងប្រយោគសួរ (?) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក