វចនានុក្រមបូណ៌មីនាម·[បូ-រៈ-ណៈ-ម៉ី] ឬ [បូ-រ៉ៈ-ម៉ី]តិថី ឬថ្ងៃដែលមានព្រះចន្ទពេញវង់, ថ្ងៃ ១៥កើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូតសណ្ដែកកិរិយាសព្ទ·[បូត-សន់-ដែក]ឈ្មោះល្បែងក្មេងលេងចាប់បូតដៃគ្នា ពោលពាក្យព្រមៗគ្នាថា បូតសណ្ដែក ...!មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូតិកាយនាម·[ប៉ូ-តិ-កាយ]កាយស្អុយ ឆ្អេះឆ្អាប សោកគ្រោក គឺរូបកាយមនុស្សសត្វទាំងអស់ (ពាក្យពោលតាមសេចក្ដីពិត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូតិលតានាម·[ប៉ូ-តិ-លៈ-តា] ឬ [បូ-តិល-លៈ-ដា]វល្លិមានក្លិនស្អុយ គឺវល្លិផោម (ព.គ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូរណត្ថនាម·[បូ-រ៉ៈ-ណាត់]សារធាតុដែលដាក់ក្នុងបរិមាណតិចតួចទៅក្នុងចំណីអាហារ ឬរបស់អ្វីមួយដើម្បីបង្កើនរសជាតិ សោភណភាព ឬរក្សាគុណភាពឱ្យនៅស្រស់ កុំឱ្យស្អុយរលួយ, ការបន្ថែមឱ្យកាន់តែប្រសើរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូរណសំខ្យានាម·[ប៉ូ-រ៉ៈ-ណៈ-ស័ង-ខ្យា]ការរាប់ចំនួនដែលជាថ្នាក់, ជាជាន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូរបាច់កិរិយាសព្ទ, គុណកិរិយា·[បូ-បាច់]និយាយរៀបរាប់ប្រាប់ឱ្យដឹងឱ្យឃើញដើមទងគន្លងតាមរបៀបហូរហែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូរាណគុណនាម·[បូ-រ៉ាន]មានន័យដូចគ្នា បុរាណ ដែរ, ជាពាក្យសម្រាប់ប្រើខ្លះចំពោះតែក្នុងកាព្យ ដែលមានសម្ផស្សត្រូវថាឱ្យវែង ឱ្យយឺត, ឯពាក្យរាយត្រូវសរសេរ ត្រូវនិយាយថា បុរាណ ជាដរាប។ ពាក្យកាព្យដែលត្រូវប្រើ បូរាណ នោះ ដូចជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូលកិរិយាសព្ទ·[បូល]ផ្សងឱ្យដឹងហេតុ ដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយព័ស្តុតាងតាមចំណាំនិងជំនឿ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូស[បូស]ឈ្មោះរោគហើមសាច់ពង់ដោរ កជាខ្ទុះស ឬខ្ទុះខួរអណ្ដែង (ខ្ទុះក្រហម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក