វចនានុក្រមបូសខ្យល់នាម·[បូស-ខ្យល់]ជំងឺដែលបង្កឡើងដោយបាក់តេរីម្យ៉ាង មានរោគសញ្ញាដូចជាមានដុំខ្យល់ពកនៅត្រង់ក ទ្រូង ស្មា និងត្រគាក ហើយភាគច្រើនកើតលើគោ ក្របី ចៀម ពពែ និងអាចកើតចំពោះជ្រូកផងដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូឡេរ៉ូនាម·[បូ-ឡេ-រ៉ូ]ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសគុយបា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបួងសួងកិរិយាសព្ទ·[បួង-សួង]បន់, បន់ស្រន់, សំបូងសង្រូង; ពោលពាក្យប្រកាសទេវតាសំបូងសង្រូងសូមឱ្យបានសេចក្ដីសុខ ឬសូមឱ្យបានសម្រេចប្រយោជន៍ណាមួយដែលត្រូវការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបួរ[បួ]ថែបធ្វើដោយមែកឈើទាំងស្លឹក សម្រាប់ឱ្យដង្កូវនាងតោងវារព័ទ្ធសំបុក (ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ ថែបនាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបួលបរិវារសព្ទ·[បួល]ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្រួល ថា ស្រួលបួល គឺស្រួលឥតទាស់, ឥតឆ្គង, ល្អប្រពៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបួសកិរិយាសព្ទ·[បួស]ចូលកាន់ភេទជាសមណៈតាមច្បាប់សាសនាឬតាមលទ្ធិណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបើកកិរិយាសព្ទ·[បើក]ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឱ្យច្រហ, ឱ្យមានផ្លូវ មានទំនង; ព្រមឱ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបើកផ្លូវកិរិយាសព្ទ·[បើក-ផ្លូវ]យល់ព្រមឱ្យធ្វើអ្វីមួយ (ម. ព. បើកឱកាសឱ្យ ក្នុង ឱកាស ១ផង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបើពុំនោះឈ្មោះ·[បើ-ពុំ-នោះ]ពាក្យប្រាប់សេចក្ដីកំណត់ផ្សេងដោយឡែកក្នុងប្រយោគនីមួយៗ មានន័យថា បើពុំដូច្នោះទេ, បើពុំបានយ៉ាងនោះ, បើពុំធ្វើដូច្នោះ។ និបាតនេះប្រើក្នុងសេចក្ដីនៃសង្កាត់ខាងក្រោយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឿននាម·[បឿន]ត្រឹប, ប្រជុំតិណជាតិផ្សេងៗ មានត្រាវ, ត្រកៀត, កំប្លោក ជាដើម ដែលដុះក្រាស់ចង្អៀតតាន់តាប់លើមមោក, អណ្ដែតលើទឹកក្នុងបឹងឬក្នុងស្រះធំៗ អាចដើរជាន់លើបានមិនផុងមិនធ្លុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀ[បៀ]ឈ្មោះខ្យងសមុទ្រពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក