វចនានុក្រមកេរកាលនាម·[កេ-កាល]ឈ្មោះសាស្ត្រាច្បាប់ចាស់មួយ មានពាក្យប្រដៅជាដំបូន្មានផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកេរាដិកជននាម·[កេ-រ៉ា-ដិ-កៈ-ជន់]ជនដែលផ្គាប់ផ្គុនរណេបរណឺបអែបអប និយាយស្របចាក់បណ្ដោយតាមទាំងខុសទាំងត្រូវ ដើម្បីឱ្យកើតសុខនិងប្រយោជន៍ដល់ខ្លួនតែម៉្យាង មិនអើពើចំពោះប្រយោជន៍ជាសាធារណៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកេលកិរិយាសព្ទ·[កេល]ទាត់រំកិលកោយនឹងចំហៀងមេជើង, ដោយកែងជើងជាប់នឹងដី ដើម្បីឱ្យបានទៅជិតដៀប រួចទើបទាត់តម្រូវជាឯក្រោយ (ល្បែងអង្គញ់)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកេវកិរិយាសព្ទ·[កេវ]បំពត់ប្រជុំឱ្យចុងទាំងពីរខាងជួបគ្នា ដើម្បីឱ្យមានរាងជាកន្ទោង ឬជាត្រួយ, ជាសាជី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកេសរនាម·[កែ-ស]លំអងផ្កា, កេសរផ្កា។ សំណុំរោមវែងៗ ត្រង់កសត្វចតុប្បាទ មានសីហៈជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកេសរកូលនាម·[កែ-ស-កូល]រុក្ខជាតិម៉ូណូកូទីលេដុង ដែលមានស្លឹករាងដូចផ្លែដាវនិងមានផ្កាពណ៌ស្រស់ឆើត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកេសរសីហៈនាម·[កេ-ស-សី-ហៈ]សីហៈដែលមានកេសរ គឺសំណុំរោមវែងៗ ត្រង់ក ហៅ កេសររាជសីហ៍ ក៏បាន គឺកេសរសីហៈជាស្ដេចនៃម្រឹគទាំងពួង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក