វចនានុក្រមប្រីនាម·[ប្រី]ឈ្មោះស្មៅទឹកពួកកក់ ប្រើក្រងប្រក់ផ្ទះឬគាបធ្វើជញ្ជាំងផ្ទះបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រីជានាម·[ប្រី-ជា]ប្រាជ្ញា; ការកំណត់ដឹង, សេចក្ដីដឹងច្បាស់លាស់, ការយល់ជាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រីតានាម·[ប្រី-តា]ដូចគ្នានឹង បីតិ ដែរ; ច្រើននិយាយថា ប្រីតាប្រាមោទ្យ គឺប្រីតានិងប្រាមោទ្យ (បីតិ និង បាមោជ្ជ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹក្សា[ប្រឹក-សា]ការពិចារណា, ដំណើរស្ទង់ការ, ការល្បងមើលឱ្យឃើញពិត; ការពិគ្រោះគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹងកិរិយាសព្ទ·[ប្រឹង]ខំកម្រើកកម្លាំង, ខំពេញកម្លាំង, ខំឱ្យរឹងជំហរ, ខំព្យាយាម, មិនទម្រន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹថពីនាម·[ប្រឹ-ថៈ-ពី] ឬ [ប្រិត-ថៈ-ពី]ផែនដី, ផ្ទៃដីទាំងមូល, មណ្ឌលដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹថពីវិភាគនាម·[ប្រឹ-ថៈ-ពី-វិ-ភាក]វិទ្យាសាស្ត្រដែលសិក្សាអំពីទំហំនិងទម្រង់នៃផែនដី ព្រមទាំងកំណត់ចំណុចសុក្រឹតទាំងឡាយនៅលើផ្ទៃផែនដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹសនាម·[ប្រឹស]មុខទ្រូឬលប មានបន្ទោះរួមក្របួចខាងចុងទុកផ្លូវច្រហខាងមាត់ ឱ្យល្មមតែត្រីចូលបណ្ដោយទៅខាងក្នុងបាននឹងចេញច្រាសមកវិញពុំរួច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹស្ឋាង្គនាម·[ប្រឹស-ស្ឋាង]អវយវៈខាងក្រោយ គឺខ្នង; ប្រើក្លាយជា ប្រឹស្តាង្គ (រ.ស.) ព្រះប្រឹស្ដាង្គ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹសៗគុណនាម·[ប្រឹស-ប្រឹស]ដែលឈឺធ្ងន់ហើយត្រឡប់គ្រាន់បើរើបៗឡើងវិញ (ច្រើននិយាយថា ប្រឹសៗ ជាង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឹះៗឧទានសព្ទ·[ប្រឹះ-ប្រឹះ]សូរឮដោយភ្លៀងតិចៗ ឬរលឹមធ្លាក់មកលើដំបូលប្រក់ស្លឹកឬស្បូវជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រុងចាំតែកិរិយាសព្ទ·[ប្រុង-ចាំ-តែ]បម្រុងចាំ, រៀបចំរង់ចាំ, ត្រៀមចាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រុនៗគុណកិរិយា, គុណនាម·[ប្រុន-ប្រុន]ដែលប្រួញខ្លួនត្រុនៗ ដោយខ្លាច ឬគោរពរណេបរណឺប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក