វចនានុក្រមប្រុសនាម·[ប្រុស]មនុស្សជាតិមានភេទផ្សេងទីទៃពីស្រី មានអត្ថន័យថា មនុស្សអ្នកបំពេញបំណងរបស់ម្ដាយឪពុក។ តាមទម្លាប់ខ្មែរ, ត្រូវប្រើពាក្យជាគូស្របគ្នាថា ប្រុសស្រី ឬ ស្រីប្រុស; បុរសស្ត្រី ឬ ស្ត្រីបុរស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូចគុណកិរិយា·[ប្រូច]ដែលចេញពីក្នុងទីតូច, ទីចង្អៀតយ៉ាងរហ័សភ្លែតឥតមានទើសទាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូតុងនាម·[ប្រូ-តុង]ភាគល្អិតនៅក្នុងណ្វៃយ៉ូរបស់អាតូមដែលមានបន្ទុកអគ្គីសនីវិជ្ជមាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូតូប្លាសនាម·[ប្រូ-តូ-ប្លាស]ស៊ីតូប្លាសនិងនុយក្លេអូលរបស់កោសិកាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូតេស្តង់និយមនាម·[ប្រូ-តេ-ស្តង់-និ-យំ ] (ជើង ត)លទ្ធិមួយក្នុងចំណោមលទ្ធិសំខាន់ៗទាំង៣នៃគ្រិស្តសាសនា។ លទ្ធិនេះបានចាប់ផ្ដើមឡើងនៅសតវត្សរ៍ទី១៦ជាមួយចលនាកែទម្រង់សហគមន៍គ្រិស្តសាសនានៅបស្ចិមប្រទេសឱ្យល្អដូចដើមឡើងវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូតេអ៊ីននាម·[ប្រូ-តេ-អ៊ីន]សារធាតុធម្មជាតិដែលគេឃើញមាននៅក្នុងអាហារ ដូចជាសាច់ ស៊ុត ត្រី និងបន្លែមួយចំនួន សម្រាប់ទ្រទ្រង់ការលូតលាស់និងភាពរឹងមាំនៃរាងកាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូទីដនាម·[ប្រូ-ទីដ]សារធាតុផ្សំឡើងដោយកាបូន (C), អ៊ីដ្រូសែន (H), អុកស៊ីសែន (O) និង អាសូត (N) ដែលឯកតាដំបូង គឺជាអាស៊ីដអាមីណេជាច្រើនតភ្ជាប់គ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូបាប៊ីលីតេនាម·[ប្រូ-បា-ប៊ី-លី-តេ]ភវនីយវិទ្យា, ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាអំពីភាពចៃដន្យនៃព្រឹត្តិការណ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រូសឧទានសព្ទ·[ប្រូស]សូរឮដោយធ្លាក់, ដួល, បោក, បោះ, ស្រាលៗរហ័សៗ ជាដើម (ស្រូស) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រួកឧទានសព្ទ·[ប្រួក]សូរឮដោយជាន់, បុក, បាក់អ្វីៗដែលស្រួយ, ពុក, ផុយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រួតកិរិយាសព្ទ·[ប្រួត]ផ្គួបគ្នាឱ្យមាំ, បន្ថែមរួបគ្នា, ចោមជួយគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក