វចនានុក្រមផ្ទក់នាម·[ផ្ទក់]ឈ្មោះត្រីស្រកាមួយប្រភេទ សន្តានត្រីរ៉ស់ប៉ុន្តែរូបតូច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទញ់កិរិយាសព្ទ·[ផ្ទញ់]ធ្វើឱ្យទញ់; ពោលពាក្យបន្ទច់បង្អាក់ ឬសង្កត់សង្កិនឱ្យទញ់; ឱ្យទាល់ផ្លូវ, ទាល់សេចក្ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទប់កិរិយាសព្ទ·[ផ្ទប់]ទប់ឱ្យនឹង, អង; ចោមស្ទាក់ព័ទ្ធ, ឱ្យនៅនឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទល់បរិវារសព្ទ·[ផ្ទល់]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទប់ ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទានាម·[ផ្ទា]ដីបាតទន្លេ, បាតបឹង, បាតស្ទឹងដែលដុះខ្ពស់ផុតពីទឹកមានសណ្ឋានដូចជាកោះ, ជួនកាលគេជីកអណ្ដូងត្រង់ទីនោះ យកទឹកប្រើប្រាស់ក៏មាន (និយាយតាមទម្លាប់ស្រុកខ្លះ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទាត់កិរិយាសព្ទ·[ផ្ទាត់]រលាស់, វាត់, ខ្ទាតចេញ ឬលោតដោយកម្លាំងដែលប្រឹងចំកោងផ្ទាត់ម្រាមដៃ, កំពឹសផ្ទាត់លោតព្រាត ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទាន់កិរិយាសព្ទ·[ផ្ទាន់]បន្ទច់បង្អាក់សបឱ្យទាន់ដំណើរសម្ដីអ្នកម្ខាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទាប់កិរិយាសព្ទ·[ផ្ទាប់]ធ្វើឱ្យជាបន្ទាប់គ្នា, អែបទៀបខាងជាបន្ទាប់គ្នា, ដាក់ផ្សំបន្ទាប់គ្នា, ដាក់នែបពីលើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទាលកិរិយាសព្ទ·[ផ្ទាល]ធ្វើឱ្យទាល; ដាក់ឱ្យទាបជិតភ្លើង ដើម្បីឱ្យក្ដៅខ្លាំង, ឱ្យឆាប់ឆ្អិន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទាល់គុណកិរិយា, គុណនាម·[ផ្ទាល់]ចំពោះ, តទល់ចំពោះតែមួយនិងមួយ, ចំពោះតែខ្លួនមួយ, ដោយខ្លួនឯង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទីងកិរិយាសព្ទ, គុណកិរិយា·[ផ្ទីង]ធ្វើឱ្យដាំទីង; គំហុក, ចាប់លើកផ្អៀងឬផ្កាប់សម្រេងទឹកឱ្យអស់ឥតសំចៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទឹមកិរិយាសព្ទ·[ផ្ទឹម]ធ្វើឱ្យទន្ទឹមគ្នា, ដាក់ទន្ទឹមធៀបគ្នា; ប្រដូចឱ្យស្មើគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទឺនាម·[ផ្ទឺ]ឈ្មោះប្រទាលព្រៃមួយប្រភេទ ពួករំដេង មើមប្រើធ្វើជាគ្រឿងសម្លឬគ្រឿងជ្រក់ជាដើមបាន។ អ្នកស្រុកខ្លះហៅ ខ្ទី, អ្នកស្រុកខ្លះហៅ ខ្ទឺ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទុកកិរិយាសព្ទ·[ផ្ទុក]ដាក់បន្ទុក គឺលើកទម្ងន់ដាក់ឱ្យដល់បន្ទុក, ឱ្យពេញចំណុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ទុកផ្ដាក់កិរិយាសព្ទ·[ផ្ទុក-ផ្ដាក់]ប្រគល់កិច្ចការជាបន្ទុកទៅឱ្យអ្នកណាម្នាក់, ទទួលបន្ទុកចំពោះកិច្ចការណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក