វចនានុក្រមផ្សងកិរិយាសព្ទ·[ផ្សង]ធ្វើសត្យាធិស្ឋាន, សំបូងសង្រូង សុំឱ្យឃើញបុព្វនិមិត្តជាក់ស្ដែង ឬសុំឱ្យបានសម្រេចដូចបំណង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សព្វផ្សាយកិរិយាសព្ទ·[ផ្សប់-ផ្សាយ]ផ្សាយដោយការប៉ះពាល់ត្រូវ, ផ្សាយផ្សព្វ, ជ្រួតជ្រាបគ្រប់អន្លើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សាកិរិយាសព្ទ, គុណនាម·[ផ្សា]ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សារនាម·[ផ្សា]ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ។ បុរាណ្យប្រើពាក្យនេះថា អាប័ណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សាំកិរិយាសព្ទ·[ផ្សាំ]ដាំបណ្ដោះអាសន្នសិន ឬដាំបណ្ដើរសិន គឺដាំមែកឈើដែលសាកដុះឫសហើយកាត់យកមកកប់ក្នុងដីសើមផ្សាំឱ្យចាប់ឫសស៊ប់ហើយ បញ្ចេញត្រួយលាស់ស្លឹកស្រួលហើយ ទើបយកទៅដាំមែនទែនជាស្ថាពរតទៅ; ធ្វើបែបនេះហៅថា ផ្សាំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សាំងកិរិយាសព្ទ·[ផ្សាំង]ធ្វើឱ្យសាំង គឺឱ្យបាត់ផ្លាង, ឱ្យបាត់ពុតព្យស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សិតនាម·[ផ្សិត]ភូតគ្រាមពួកមួយដុះទុលចេញពីក្នុងដីសើមឬដុះពីក្នុងទីអាប់អួ ឬក៏ដុះនៅឈើពុកជាដើម មានរូបសណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល; ផ្សិតមានឈ្មោះយ៉ាងច្រើនណាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សូរផ្សងកិរិយាសព្ទ, គុណកិរិយា·[ផ្សូ-ផ្សង]រេរង់, បង្អែបង្អង់, រ៉ែរ៉ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្សេងគុណនាម, គុណកិរិយា·[ផ្សេង]ទីទៃពីគ្នា, ដោយខ្លួនពីគ្នា, ប្លែកគ្នាដោយឡែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក