វចនានុក្រមផ្អាក់ផ្អើកគុណនាម, គុណកិរិយា·[ផ្អាក់-ផ្អើក]ផ្ងាក់ផ្ងើក, ប៉ាក់ប៉ើក, របះរបើង; រអាក់រអើក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អាប់នាម·[ផ្អាប់]ធ្វើឱ្យអាប់ គឺគ្របទុក, សង្កត់ទុក ឱ្យអាប់អន់សម្បុរ ឬធ្វើឱ្យអាប់ឱន, ធ្វើមិនឱ្យឡើងថ្លៃបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អាវនាម·[ផ្អាវ]ឈ្មោះឈើពួកតចសារជាតិមួយប្រភេទ ដើមតូចៗទាបៗ ខ្នងធាងសកត្បាញជាកន្ទេលបាន, គមវាស្លកកូរបាន, ប្រើជាអន្លក់ស្រុសក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អឹះគុណកិរិយា·[ផ្អឹះ]ដែលលំបាកដកដង្ហើម ព្រោះតឹងពោះខ្លាំង ឬដែលទង្គឹះតានតឹងចិត្ត ដោយមានភ័យថប់បារម្ភ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អឺបៗគុណកិរិយា·[ផ្អឺប-ផ្អឺប]ដែលខំប្រឹងងោកទាំងខ្លួនឱនៗ ងើបៗទោរទៅមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អុកៗគុណកិរិយា·[ផ្អុក-ផ្អុក]ដែលញ័រប្រដេញរន្ថាន់ក្នុងពោះ ព្រោះភ័យខ្លាំង, ព្រោះថប់បារម្ភខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អុងៗនាម·[ផ្អុង-ផ្អុង]ឈ្មោះឈើមួយប្រភេទជាអសារព្រឹក្ស សន្តានរលួស ប៉ុន្តែមានសាច់សស្និទ្ធជាងរលួសបាយ ស្លឹកតូចៗដើមមានបន្លាហៅថា រលួសផ្អុង។ តាមសេចក្ដីតំណាលក្នុងគម្ពីរពុទ្ធសាសនា ត្រង់រឿងមឃមាណពថា មឃមាណពបានដាំរលួសផ្អុងមួយដើមជិតសាលាសម្នាក់របស់គាត់ជាម្លប់ឱ្យគេជ្រក, ផលានិសង្សនេះបានកើតជាឈើទិព្វឈ្មោះ បារិច្ឆត្តកព្រឹក្ស នៅឋានត្រ័យត្រិង្ស សម្រាប់ព្រះឥន្ទដែលជាកំណើតថ្មីនៃមឃមាណព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អុចៗគុណនាម·[ផ្អុច-ផ្អុច]ដែលមានសម្បុរ ឬសណ្ឋានរទុះៗ ច្រើនកន្លែងដូចជាស្នាមអុចៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អួរ[ផ្អួ]ដែលខូចរសជាតិប្រក្រតី ព្រោះអាប់អួ, ព្រោះទុកយូរហួសកាលកំណត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អួសៗគុណកិរិយា·[ផ្អួស-ផ្អួស]ដែលខំប្រឹងទាញ, ប្រឹងលេប, ប្រឹងហែលម្លឺតៗ ព្រោះតឹង, ខ្សោះ, ហត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អើលកិរិយាសព្ទ·[ផ្អើល]រអើល, ភ្ញាក់ពព្រើតពព្រាំង, រត់, ស្ទុះ, បោលដោយរអើល; ជ្រួលជ្រើម, ជ្រួលច្រាល់, ជ្រួលច្របល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក