វចនានុក្រមផ្អែកកិរិយាសព្ទ·[ផ្អែក]ទម្រេតខ្លួនលើបង្អែក, បញ្ឈរអ្វីៗឱ្យទ្រេតទៅលើបង្អែក ឬទៅលើអ្វីមួយដែលទុកដូចជាបង្អែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អែមគុណនាម·[ផ្អែម]ដែលមានរសស្ករ, មានឱជារសដូចស្ករឬដូចទឹកឃ្មុំដែលបរិសុទ្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អោបកិរិយាសព្ទ·[ផ្អោប]ធ្វើឱ្យឱបជិតគ្នា, ផ្គុំអ្វីៗ ឱ្យឱបជាប់ជិតគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពនាម·[ព]តួព្យញ្ជនៈទី២៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី៥។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [p] ជាព្យញ្ជនៈបបូរមាត់ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពកកនាម·[ពក-ក]ជំងឺដែលសម្គាល់ដោយការរីកធំ ឬមានដុំពកនៃក្រពេញទីរ៉ូអ៊ីតនៅនឹងក ដោយសារក្រពេញនេះផលិតអ័រម៉ូនតិចពេកឬច្រើនពេក ហើយជាធម្មតា ច្រើនតែបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ូតនៅក្នុងចំណីអាហារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពកឆ្អឹងនាម·[ពក-ឆ្អឹង]ជំងឺមួយប្រភេទដែលមានអាការៈពីរយ៉ាង ទី១គឺ អាការៈរីកលូតលាស់ខុសប្រក្រតីរបស់ជាលិកាឆ្អឹងពេញវ័យដែលវិវត្តយឺតៗនៅនឹងកន្លែងបង្កបានជាកំពកនៃឆ្អឹង។ ទី២គឺ អាការៈជាដុំពកមានលក្ខណៈជាឆ្អឹងដែលកកើតឡើងនៅកន្លែងប៉ះទង្គិចញឹកញាប់នៃជាលិកាទន់របស់សព៌ាង្គកាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពកសាច់ដុំនាម·[ពក-សាច់-ដុំ]ដុំពកស្លូតកើតឡើងពីជាលិកាសាច់ដុំមិនប្រក្រតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពកស្លានាម·[ពក-ស្លា]សាច់ដែលពករម៉ិងរម៉ង់រឹងៗ នៅកែងដៃឬកែងជើង មានសណ្ឋាននិងទំហំស្រដៀងនឹងផ្លែស្លាហៅថា ពកស្លា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពងកិរិយាសព្ទ·[ពង](នាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពងក្រពើគុណនាម·[ពង-ក្រ-ពើ](ព.ប្រ.) ដែលមានទ្រង់ទ្រាយស្រដៀងនឹងពងក្រពើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពងក្អុកគុណនាម, នាម·[ពង-ក្អុក](ព.ប្រ.) ពាក្យសម្រាប់ហៅផ្លែក្រសាំង, ផ្លែខ្វិត, ផ្លែត្របែក, ពោតជាដើមដែលនៅខ្ចីមានសាច់ឬគ្រាប់សណ្ឋានស្រដៀងនឹងពងត្រីក្អុកឬពងខ្យង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក