វចនានុក្រមពាហនវិសេសនាម·[ពា-ហៈ-នៈ-វិ-សែស]ពាហនៈដែលល្អចម្លែកឬពាហនៈសម្រិតសម្រាំង ដែលសម្រាប់ប្រើប្រាស់ដោយឡែកផ្សេងមួយដងមួយកាល (ហៅថា ពាហនពិសេស ក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហនៈនាម·[ពា-ហៈ-នៈ]គ្រឿងដឹកនាំ, យាន, ជំនិះ, យានជំនិះ។ គ្រឿងប្រើប្រាស់ជិះ, សម្រាប់ផ្ទុកដឹកនាំ ដូចយ៉ាងរថ, រទេះ, ទូក ជាដើម ហៅថា យាន ឬ យានពាហនៈ, យានវាហនៈ; សត្វបម្រើសម្រាប់ជិះ, ទឹម ដូចយ៉ាងសេះ, ដំរី, គោ, ក្របី ជាដើម ហៅថា សត្វពាហនៈ, សត្វវាហនៈ ឬ ពាហនសត្វ, វាហនសត្វ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហិរកថានាម·[ពា-ហិ-រៈ-កៈ-ថា]សម្ដីជាខាងក្រៅគឺក្រៅពីពាក្យពិត ឬក្រៅពីដំណើរដែលត្រូវនិយាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហុជៈនាម·[ពា-ហ៊ុ-ជៈ]អ្នកដែលកើតអំពីព្រះពាហានៃព្រហ្ម គឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ (ហៅដោយប្រតិដ្ឋថា តាមលទ្ធិរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេស ក្នុងបុរាណសម័យយូរហើយ ដែលព្រមគ្នាជឿថា ពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឧរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈ កើតអំពីព្រះបាទព្រហ្ម ...; មនុស្សទាំង ៤ពួកនេះ សំ. ហៅ កុលវគ៌; បា. ហៅ កុលវគ្គ "ពួកនៃត្រកូល" ឬ សំ. ហៅ វណ៌; បា. ហៅ វណ្ណ "ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហុប្រហារនាម·[ពា-ហ៊ុ-ប្រ-ហា]ការប្រហារដោយកំភួនដៃ, ប្រហារដោយដៃសុទ្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហុយុទ្ធនាម·[ពា-ហ៊ុ-យុត]ការតយុទ្ធឬប្រយុទ្ធគ្នា, ប្រឡូកគ្នាដោយដៃសុទ្ធ គឺដាល់, តប់, គក់, ទះគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហុរត្ននាម·[ពា-ហ៊ុ-រ័ត]គ្រឿងប្រដាប់កាយធ្វើដោយរតនវត្ថុមានមាសជាដើម សម្រាប់ស្ត្រីពាក់ត្រង់កំភួនដៃឬត្រង់ដើមដៃ (កងកន់) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាហុសច្ចនាម·[ពា-ហ៊ុ-ស័ច-ចៈ]ភាវៈនៃបុគ្គលជាពហុស្សូត គឺការតាំងចិត្តរៀនសូត្រមុតមាំ ឬការចេះដឹងច្រើនព្រោះសេចក្ដីខំប្រឹងរៀន (នៃអ្នកសិក្សា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាឡម្រឹគនាម·[ពា-ឡៈ-ម្រឹក]ម្រឹគសាហាវ, កាច (ដូចយ៉ាង សីហៈ, ខ្លាធំ ជាដើម); បើញីជា ពាឡម្រឹគី ឬ វាឡម្រឹគី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក