វចនានុក្រមភានសព្វនាម·[ភាន](ព.បុ.) គេហ៍; ពាក្យសម្រាប់ប្ដីហៅប្រពន្ធ ក្នុងទីចំពោះមុខដោយស្មោះស្មើ ជាសម្ដីរាបសារបស់ប្រជាពលរដ្ឋក្នុងបុរាណសម័យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាន់កិរិយាសព្ទ·[ភាន់]ជ្រួស, ច្រឡំ, ទាស់ខុសផ្លូវខុសទំនង (ភ័ន្ត ម.ប្រ. ច្រើនប្រើតែ ភាន់ មកយូរហើយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាពនាម·[ភាប]ភាវៈ; បែប, បែបបទ; លំនាំ, លំនាំសមសា, ឫកពា; ទម្រង់, សណ្ឋាន, ទ្រង់ទ្រាយ; ភេទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាពយន្តនាម·[ភាប-យន់]រូបថតផ្ដិតភ្ជាប់នឹងហ៊្វីលសម្រាប់បញ្ចាំងឆ្លុះស្រមោលឱ្យឃើញជារូបផ្សេងៗ តាមដំណើរទំនងដែលបានថតមក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាពស៊ាំនាម·[ភាប-ស៊ាំ](វេជ្ជ.) ដំណើរនៃសរីរាង្គដែលអាចទប់ស្កាត់មិនឱ្យឆ្លងជំងឺពីខាងក្រៅដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាយកិរិយាសព្ទ, គុណកិរិយា, គុណនាម·[ភាយ]ខ្ជោលឡើង; ដែលសាយក្លិនចេញ; ដែលសាយឡើង, ដែលសាយរាយចេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារបរិវារសព្ទ·[ភា]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ភ័ស្តុ ថា ភ័ស្តុភារ វត្ថុជាអាករ, តង្វាយ, ជំនូន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារតនាម·[ភា-រៈ-តៈ]ឈ្មោះរឿងនិទានមួយ មានសេចក្ដីពិស្ដារវែងឆ្ងាយក្នុងប្រទេសឥណ្ឌាពីព្រេងនាយ ទាក់ទងដោយពូជវង្សមហាក្សត្រទ្រង់ព្រះនាមភារតៈ; ខ្មែរក្នុងសម័យបុរាណ រាប់អានគោរពថាជារឿងស័ក្ដិសិទ្ធិ (ហៅថា មហាភារតៈ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារតយុទ្ធនាម·[ភា-រៈ-តៈ-យុត]ចម្បាំងភារតៈ, រឿងចម្បាំងភារតៈ (ហៅថា មហាភារតយុទ្ធ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារធារីនាម·[ភា-រៈ-ធា-រី]មន្ត្រីជាជំទប់នៃឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត មាននាទីបំពេញមុខការក្នុងអង្គទូតជាជំនួសក្នុងករណីដែលឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូតមិននៅ, មន្ត្រីក្នុងអង្គទូតដែលទទួលភារៈកាន់កាប់កិច្ចការជាជំនួសឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារានាម·[ភា-រា]រាជធានី, ក្រុង; ប្រើក្លាយមកពី ពារា ដែលជាពាក្យហៅក្រុងពារាណសី ដោយសង្ខេប សម្រាប់ប្រើសម្រួលចួនក្នុងកាព្យ, លុះយូរៗមកក៏ក្លាយសេចក្ដីថា ក្រុង (ច្រើនប្រើក្នុងពាក្យកាព្យ រឿងជាតក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារិយការនាម·[ភា-រិ-យៈ-កា]ការងារធ្ងន់, ការងារដោយបង្ខិតបង្ខំ, ការងារលំបាក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភារៈនាម·[ភា-រៈ]ទម្ងន់, របស់ធ្ងន់; បន្ទុក, គ្រឿងផ្ទុក; កិច្ចការធ្ងន់; កិច្ចធុរៈរវល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក