វចនានុក្រមភាវនានាម·[ភា-វៈ-នា]ការចម្រើន, ការនឹកចំពោះត្រង់អារម្មណ៍ដ៏ល្អតែមួយដដែលៗឱ្យច្រើនៗ គឺនឹកហើយនឹកទៀតរឿយៗជាអនេក, ការរំពឹងស្មឹងស្មាធិ៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាវនូបនិស្ស័យនាម·[ភា-វៈ-នូ-ប៉ៈ-និស-សៃ]ឧបនិស័្សយដែលកើតអំពីភាវនា គឺចំណុចចិត្ត ឬសេចក្ដីពេញចិត្ត ដែលជាប់ជាស្នាមជាលំអានមកអំពីការបានធ្វើភាវនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាវរូបនាម·[ភា-វៈ-រូប]រូបតាមភាព គឺរូបដែលមានលក្ខណៈសណ្ឋានផ្សេងគ្នាឱ្យចំណាំបាន យ៉ាងដូចរូបបុរសស្ត្រីជាដើម (រូបបុរសស្ត្រី ហៅ ឥត្ថីភាវរូប, បុរិសភាវរូប)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាវៈរស់នាម·[ភា-វៈ-រស់]ភាវៈទាំងឡាយណាដែលមានជីវិត ដូចជា ផ្សិត រុក្ខជាតិ និងសត្វជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរទេសនាម·[ភា-សា-ប-រ៉ៈ-ទេស]ភាសាដែលទីទៃពីភាសាជាតិឬមានប្រភពមកពីប្រទេសផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរិវត្តកៈនាម·[ភា-សា-ប៉ៈ-រ៉ិ-វ័-ត-តៈ-កៈ]អ្នកប្រែភាសា, អ្នកបកភាសា គឺអ្នកដែលចេះស្ដាប់ភាសាបានទាំងពីរខាង ហើយបកប្រែពីសម្ដីអ្នកម្ខាងទៅជាសម្ដីអ្នកម្ខាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរិវត្តន៍នាម·[ភា-សា-ប៉ៈ-រ៉ិ-វ័ត]ការប្រែភាសា គឺការនិយាយ ឬសរសេរប្រែពីភាសាមួយជាភាសាមួយផ្សេង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរិវត្តិកានាម·[ភា-សា-ប៉ៈ-រ៉ិ-វ័ត-តិ-កា](ម.ព. ភាសាបរិវត្តកៈ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាវិទូនាម·[ភា-សា-វិ-ទូ]អ្នកប្រាជ្ញ ឬអ្នកដែលមានជំនាញជ្រៅជ្រះខាងភាសាវិទ្យា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាសាស្ត្រនាម·[ភា-សា-សាស]ក្បួនពោលអំពីភាសានិយាយ។ របៀប, វិធីនៃភាសា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាស៊ីនាម·[ភា-ស៊ី]ពន្ធទំនិញ គឺពន្ធដែលរាជការត្រូវហូតយកអំពីអ្នកលក់ទំនិញ ឬអ្នកនាំទំនិញចេញចូល។ ក្នុងកម្ពុជរដ្ឋ ប្រើពាក្យនេះចំពោះតែពន្ធដែលហូតយករាល់ថ្ងៃអំពីអ្នកលក់ដូរនៅទីផ្សារនីមួយៗដែលមានបញ្ញត្តិឱ្យទារយក; ច្រើននិយាយថា ភស៊ី (ភៈស៊ី) ឬ ផាស៊ី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក