វចនានុក្រមទុរាគមន៍នាម·[ទុ-រា-គំ]ការមកដល់មិនស្រួល, ដំណើរមកដល់ប្រកបដោយទុក្ខលំបាក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុរាចារ[ទុ-រា-ចា]ដំណើរប្រព្រឹត្តអាក្រក់, មារយាទអាក្រក់, សណ្ដាប់ធ្នាប់អាក្រក់, ទំនៀមទម្លាប់អាក្រក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុរាហារូបត្ថម្ភនាម·[ទុ-រ៉ា-ហា-រូ-ប៉័ត-ថ័ម]អាការៈកើតឡើងចំពោះមនុស្សឬសត្វនៅពេលទទួលទានអាហារមិនត្រឹមត្រូវតាមនិយាមនៃតម្រូវការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុរេន[ទុ-រេន]ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែម, សម្រាប់ប្រើជាបង្អែមមានតម្លៃ, សំបកផ្លែមានបន្លារឹង; ក្នុងកម្ពុជរដ្ឋ ដាំកើតត្រង់ទីតំបន់ខ្លះដោយអន្លើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុរ្ភិក្សនាម·[ទុ-រ្ភិក] ឬ [ទុ-រៈ-ភិក]ដំណើរក្របាយ, ដំណើរអត់បាយឬអត់ឃ្លាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុលហ៊ែបៗគុណនាម, គុណកិរិយា·[ទុល-ហ៊ែប-ទុល-ហ៊ែប]ដែលទុលៗហើបៗ (និយាយចំពោះតែមុខវិការគឺការកម្រើកមាត់) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុល្លភៈគុណនាម·[ទុល-លៈ-ភៈ]ដែលកម្របាន, កម្ររកបាន, ក្រប្រទះ។ ពាក្យនេះច្រើនមានតែក្នុងសាស្ត្រាទេសន៍ប្រែរយបុរាណ, ប្រើផ្សំជាមួយនឹងសព្ទឯទៀតជាបទសមាស ដូចជា ទុល្លភជន; ទុល្លភទ្រព្យ, ទុល្លភមនុស្ស, ទុល្លភលាភ, ទុល្លភវត្ថុ, ទុល្លភសុខ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុស្សកុដិនាម·[ទុស-សៈ-កុត]ខ្ទម ឬ ជំរំសំពត់, ជំរំដែលគេយកសំពត់មកពាសប្រក់ធ្វើជាដំបូល សម្រាប់សំចតនៅជាបណ្ដោះអាសន្ន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុំគុណនាម·[ទុំ]ទីទៃពីខ្ចីពីចាស់ គឺដែលដល់កំណត់ជិតជ្រុះពីមែក, ពីទង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក