វចនានុក្រមបារាជិកនាម·[ប៉ា-រ៉ា-ជិក]ឈ្មោះអាបត្តិពួកមួយមានទោសធ្ងន់បំផុត សម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាជិកាបត្តិនាម·[ប៉ា-រ៉ា-ជិ-កា-ប័ត]អាបត្តិបារាជិក ជាទោសធ្ងន់របស់ភិក្ខុ គឺអាបត្តិដែលធ្វើឱ្យភិក្ខុចាញ់ក្នុងព្រះពុទ្ធសាសនា មិនអាចនឹងបួសក្នុងជាតិនេះបានទៀតទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាយគុណកិរិយា, គុណនាម·[បា-រ៉ាយ]ដែលទូទៅ, ដែលសាយសុសសព្វទៅ; ខ្មែរយើងប្រើបានចំពោះតែភ្ជាប់ជាមួយនឹងពាក្យអាស្រូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាយណ៍ទឹកថ្លានាម·[បា-រ៉ាយ-ទឹក-ថ្លា]ឈ្មោះបឹងធំមួយ វាលត្លេវស្រឡះស្អាតធេង ឥតមានស្មៅ ឬចកត្រឹបអ្វីឡើយ មានទឹកថ្លាឈ្វេងជាប់ជានិច្ច, ឋិតនៅខាងឯលិចនគរធំ ក្នុងខេត្តសៀមរាប; បឹងនេះ កាលពីដើមគេហៅថា បារាយណ៍ខាងលិច ព្រោះមានបារាយណ៍មួយទៀតនៅខាងកើតនគរធំ ជាទំនាបរាក់មិនដក់ទឹកទេ គេហៅថា បារាយណ៍ខាងកើត ឬហៅម្យ៉ាងទៀតថា តដាក (សំ. តដាក, តឌាក, តាដាក; បា. តឡាក "ស្រះធំ ឬ បឹងធំ") ; លុះតយូរមកដល់សព្វថ្ងៃនេះ ហៅក្លាយជា ប៉ដាក ឬ ប្រដាក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាសគុណនាម·[បា-រ៉ាស]ដែលទើបនឹងទាក់ឬចាប់បានមក, ផ្លាងមិនទាន់សាំងនៅឡើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាំនាម·[បា-រ៉័ម]រោងលាតមានដំបូលស្មើ ប្រក់ពាសផ្ទាំងសំពត់ ឬស្លឹកឈើ ប្រើជារបាំងកម្ដៅថ្ងៃ ឬសន្សើមសម្រាប់ជ្រកបណ្ដោះអាសន្ន ក្នុងវេលាធ្វើបុណ្យ ឬធ្វើមង្គលការជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាំកំពូលនាម·[បា-រ៉័ម-កំ-ពូល]ភ្នំយោង៤ជ្រុង (ឬកាច់ជ្រុងក៏មានខ្លះ) ពាសសំពត់ស, មានថ្នាក់ជាជាន់ៗ (តាំងពី ៣ជាន់ទៅដល់ ៩ជាន់, ប្រើតាមបណ្ដាស័ក្ដិនៃបុគ្គល) មានរំភាយគ្រប់ថ្នាក់, មានកំពូល, ប្រើជារបស់រុងរឿងថ្លៃថ្លាក្នុងការតម្កល់សពធ្វើឈាបនកិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាំងបោយនាម·[បា-រ៉ាំង-បោយ]ភាសាបារាំងដែលនិយាយមិនបានត្រឹមត្រូវតាមវេយ្យាករណ៍ គ្រាន់តែអាចស្ដាប់យល់ន័យបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាំងសែសគុណនាម, នាម·[បា-រ៉័ង-សែស]ដែលកើត, ដែលមាននៅប្រទេសឬដែនបារាំង; មនុស្សជាតិបារាំង, អ្នកស្រុកបារាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារិជាតព្រឹក្សនាម·[បា-រិ-ជាត-ព្រឹក]ឈ្មោះឈើរបស់ទេវតាក្នុងឋានត្រៃត្រឹង្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារីនាម·[បា-រ៉ី]ថ្នាំដែលមូរនឹងស្លឹកឬនឹងក្រដាសជាដើមសម្រាប់ជក់ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារៀននាម·[បា-រៀន]កុលបុត្តអ្នករៀនព្រះបរិយត្តិធម៌ ដែលបានដេញប្រយោគ (ប្រឡង) ជាប់ រាប់តាំងពីប្រយោគទី៣ឡើងទៅ (ប្រើចំពោះតែពួកបព្វជិត) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក