វចនានុក្រមព្រហីតនាម·[ព្រ-ហ៊ីត]ឈ្មោះជលបក្សីមួយប្រភេទច្រើនតែអាស្រ័យនៅលើត្រឹប, លើបឿន (ពួក ទោម, ត្លុំ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហូតនាម·[ព្រ-ហ៊ូត]ឈ្មោះឈើមួយប្រភេទ ស្លឹកធំក្រាស់, ស្រដៀងនឹងមង្ឃុតស្ទើរចាប់ច្រឡំ, សំបកក្រាស់ ផ្លែមូលៗមានរសជូរ, គេដាំយកសំបកសម្រាប់ជ្រលក់សូត្រជាដើមយកព័ណ៌លឿងស្រអាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហួមគុណកិរិយា, គុណនាម·[ព្រ-ហួម]ដែលអង្គុយត្របោមក្បាលជង្គង់ឬបញ្ឈរក្បាលជង្គង់ឬក៏បង់ជំទាញ ចំហមាត់បន្តិច មានអាការៈសឺទ្រមើយឥតរាសី ឬដែលអង្គុយយ៉ាងនោះ ថែមទាំងស្ងាបហួមៗ រឿយៗផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហើនគុណនាម·[ព្រ-ហ៊ើន]ដែលច្រឡោងខាម, ច្រឡើសបើស, កោងកាច, ឈ្លានពាន ឥតមានសេចក្ដីគោរព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហែតគុណនាម·[ព្រ-ហ៊ែត]ដែលមានរសជាតិ ឬក្លិនស្ទើរមិនប្រាកដ, មិនស៊ប់ទៅខាងណា គឺមិនប្រាកដជាប្រៃ ឬភ្លាវ, ជូរ ឬចត់, ក្រពុល ឬហាងជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហែតៗគុណនាម·[ព្រ-ហ៊ែត-ព្រ-ហ៊ែត]ដែលមានអាការៈស្ពែតៗ (ប្រើចំពោះតែមុខនិងមាត់) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហ្ម[ព្រំ]សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល ...។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហ្មទណ្ឌនាម·[ព្រំ-មៈ-ទ័ន]ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហ្មទត្តនាម·[ព្រំ-មៈ-ទាត់]អ្នកឱ្យនូវទានដ៏ប្រពៃ; ព្រះនាមរបស់ព្រះមហាក្សត្រិយ៍មួយព្រះអង្គគ្រប់គ្រងក្រុងពារាណសីសម័យមុនពុទ្ធកាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហ្មបុត្រនាម·[ព្រំ-មៈ-បុត]ឈ្មោះទន្លេមួយពីសម័យបុរាណក្នុងប្រទេសឥណ្ឌា ស្ថិតនៅភ្នំហិមាល័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហ្មលិខិតនាម·[ព្រំ-លិ-ខិត] ឬ [ព្រំ-មៈ-លិ-ខិត]ជោគវាសនា; ដំណើរនៃជីវិតរបស់មនុស្សម្នាក់ៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក