វចនានុក្រមភោគសម្ប័ទនាម·[ភោ-គៈ-សំ-ប័ត]ការបរិបូណ៌ដោយភោគៈ (ជាគូគ្នានឹង បរិវារសម្ប័ទ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភោជនដ្ឋាននាម·[ភោ-ជៈ-ណ័ត-ឋាន]កន្លែងសម្រាប់បរិភោគអាហារ, ទីសម្រាប់អាស្រ័យបាយ (សម្រាប់សមាជិកសហគមន៍ វិហារ សាលារៀនជាដើម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភោជនីយសិល្បៈនាម·[ភោ-ជៈ-នី-យៈ-សិល-ប៉ៈ]សិល្បៈនៃម្ហូបអាហារ, ការសិក្សាទាក់ទងនឹងម្ហូបអាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភោជនីយសោភ័ណនាម·[ភោ-ជៈ-នី-យៈ-សោ-ភ័ន]ឈ្មោះប្រាសាទមួយក្នុងព្រះបរមរាជវាំងចតុម្មុខ (ក្រុងភ្នំពេញ) ជាកន្លែងសម្រាប់លៀងភ្ញៀវក្នុងព្រះរាជពិធីធំៗ ម្ដងៗ (ហៅយ៉ាងខ្លីត្រឹមតែ ប្រាសាទភោជនីយឬព្រះទីន័ងភោជនីយ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភោជនីយាហារនាម·[ភោ-ជៈ-នី-យា-ហា]អាហារដែលគួរបរិភោគ, អាហារសម្រាប់បរិភោគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភោជ្ជភ័ស្តុនាម·[ភោច-ភ័ស] (ជើង ត)វត្ថុដែលគួរបរិភោគ, គ្រឿងស៊ីផ្សេងៗ (ព.ទេ.) ឬ (ព.កា.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភោជ្ជសាលីនាម·[ភោច-សា-ឡី]ឈ្មោះស្រូវវិសេសពួកមួយ; ស្រូវខ្សាយឬពោត ក៏ថា។ តាមរឿងរ៉ាវក្នុងប្រថមកល្បថា ស្រូវឥតសំបក គឺស្រូវដែលផ្លែចេញមក ជាគ្រាប់អង្ករស្រេចស្រាប់តែម្ដង ហៅថា ស្រូវសាលី, តែខ្មែរច្រើនហៅ ស្រូវភោជ្ជសាលី, អង្ករភោជ្ជសាលី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក