វចនានុក្រមមាស–[—មាស]ពាក្យប្រើជាបទសមាសភ្ជាប់ជាមួយនឹងឈ្មោះខែទាំង១២ឬជាមួយនឹងនាមសព្ទដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាំគុណនាម, គុណកិរិយា·[មាំ]ដែលរឹងប៉ឹង, ខ្ជាប់, ជាប់, ស៊ប់, ស្និទ្ធជិត, ប្រាកដប្រជា, សម្បើម, មែន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមាំមួនគុណនាម·[មាំ-មួន]ដែលមាំណាស់, ដែលរឹងប៉ឹងណាស់, ដែលសំណំសំនួនណាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិគទាយពននាម·[មិ-គៈ-ទា-យៈ-ពន់]ព្រៃដែលឥស្សរជនមានក្សត្រិយ៍ជាដើមឱ្យអភ័យដល់ពួកម្រឹគ គឺព្រៃដែលព្រះរាជាជាដើមហាមផ្ដាច់មិនឱ្យឈ្មោះណាមួយបៀតបៀនពួកម្រឹគៗដែលនៅអាស្រ័យក្នុងព្រៃនោះ ក៏រមែងបានសេចក្ដីសុខទាំងអស់គ្នា (ហៅថា ម្រឹគទាយពន ឬ ម្រឹគទាយវ័ន ក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិគព័ន្ធន៍នាម·[មិ-គៈ-ព័ន]គ្រឿងប្រដាប់ដាក់ឱ្យជាប់ម្រឹគឬឱ្យត្រូវម្រឹគស្លាប់ ដូចយ៉ាងអន្ទាក់, បង្កាត់, ខ្នារ, អង្គប់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិគរាជនាម·[មិ-គៈ-រាច]ស្ដេចនៃម្រឹគ, ម្រឹគជាស្ដេច (ស្ដេចម្រឹគ) ; បើញីជា មិគរាជិនី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិងមាំងគុណកិរិយា, គុណនាម·[មិង-មាំង]ដែលងេងងោងស្រឡាំងកាំងស្ទាក់ស្ទើរអារម្មណ៍មិនជាក់លាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិចកិរិយាសព្ទ·[មិច]ប៉ប្រិចភ្នែកខ្លាំងសម្ដែងអាការៈជាសញ្ញាឱ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឱ្យសញ្ញាគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិតភាណីគុណនាម, នាម·[មិត-តៈ-ភា-នី]ដែលចេះនិយាយស្ដីឬអ្នកចេះនិយាយស្ដីគួរដល់ប្រមាណ គឺចេះលៃលកពាក្យសម្ដីឱ្យគួរដល់ការ មិនឱ្យលើសមិនឱ្យខ្វះ មិនឱ្យហួសហេតុហួសដំណើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តនាម·[មិត]អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមិត្តទ្រុស្តគុណនាម, នាម·[មិត-ទ្រុស] (ជើង ត)ដែលទ្រុស្តមិត្ត; ដំណើរទ្រុស្តមិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក