វចនានុក្រមម្រុមនាម·[ម្រុម]ឈ្មោះឈើមួយប្រភេទមែកស្រួយងាយបាក់ ជាជាតិឈើចាញ់ទឹក, ស្លឹកខ្ចីប្រើជាបន្លែស្លស្រឡក់ ផ្លែវែងៗ សាច់រឹងមានសរសៃ ប្រើជាបន្លែស្លម្ជូរបាន (សរសេរ ម្រុំ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រើមព្រះនាម·[ម្រើម-ព្រះ]ឈ្មោះសុខុមសត្វមួយប្រភេទ ពួកសហស្សបទី កើតនៅតែនឹងដីសើម ជ្រកអាស្រ័យនៅនឹងទីសុកមម៉ុកដែលមានស្លឹកឈើ ឬសំរាមជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រេចនាម·[ម្រេច]ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខេត្តកំពតច្រើនជាងទីឯទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រេចកង្កែបនាម·[ម្រេច-កង់-កែប]ឈ្មោះស្មៅមួយប្រភេទ ដើមរឹងស្រួយ មានផ្លែគ្រាប់ល្អិត ក្លិនប្រហើរឆួលស្រដៀងនឹងក្លិនផ្លែម្រេចខ្ចី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រេញនាម·[ម្រេញ]ឈ្មោះរោគពួកមួយ មានច្រើនបែប បណ្ដាលឱ្យសាច់ព្រោកជ្រោកជ្រាកធ្វើឱ្យស្គម ច្រើនតែចាប់កើតត្រង់ក ជារោគរឹងត្អឹងរក្សាឱ្យជាបានដោយកម្រណាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រេញគង្វាលនាម·[ម្រេញ-គង់-វាល]បិសាចពួកមួយ តាមពាក្យបរម្បរាថា តែងសម្ដែងខ្លួនឱ្យឃើញរូបជាកូនក្មេង នៅអាស្រ័យតាមដងព្រៃ ជាបិសាចគ្រប់គ្រងឃ្វាលរក្សាពួកសត្វព្រៃ; អ្នកខ្លះដែលប្រកាន់ជឿខ្មោចបិសាច រមែងរាប់អានបូជាដោយផ្ទុកផ្ដាក់ថាឱ្យជួយឃ្វាលរក្សាគោក្របី ឬដំរីសេះឱ្យផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រោមនាម·[ម្រោម]ឈ្មោះភមរជាតិពួកមួយ ស្រដៀងនឹងឃ្មុំតែតូចៗ, មិនចេះទិចទេ (ព្រោះគ្មានទ្រនិច) ចេះតែខាងរោមខាំបន្តិចៗ, ត្រឹបយកទឹកដមនិងលម្អងផ្កាដូចឃ្មុំ តែធ្វើសំបុកនៅក្នុងរន្ធឈើ មានទឹកផ្អែមឈ្ងុយ មានក្រមួនព័ណ៌ខ្មៅហៅថា ជ័រម្រោម; ម្រោមមានពីរយ៉ាង គឺ ម្រោមខ្សោយ ឬ ម្រោមតូច មានរូបតូចៗបន្តិច មានទឹកផ្អែមឈ្ងុយស្រាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រះ[ម្រះ]ឈ្មោះវល្លិដំណាំឡើងទ្រើងមួយប្រភេទមានស្លឹកឆែកៗ ផ្លែមានពករម៉ិងរម៉ង់; ស្លឹក, ត្រួយនិងផ្លែមានរសល្វីង ប្រើការជាបន្លែ ឬផ្លែប្រើជាអន្លក់ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រះព្រៅ[ម្រះ-ព្រៅ]ឈ្មោះឈើតូចមួយប្រភេទពួកជីរ ស្លឹកនិងផ្កាមានក្លិនហាងប្រហើរ ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ (ហៅថា ម្រះព្រៅតូច ឬ ម្រះព្រៅសម្ល ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្រ័ក្សណ៍នាម·[ម្រាក់]ឈ្មោះ ជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួល សម្រាប់ប្រើការលាបលន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្លាន់គុណនាម·[ម្លាន់]ដែលមានរសស្ទើរផ្អែមស្ទើរភ្លាវជាដើម ឬដែលរអៀចៗនាំឱ្យទ្រលាន់ឬឆ្អើមលំបាកលេបមិនចុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្លាយៗគុណកិរិយា, គុណនាម·[ម្លាយ-ម្លាយ]ដែលមានសព្ទវាចាវែងៗរង្វើលៗទាំងមិនសូវច្បាស់លាស់ផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្លិះនាម·[ម្លិះ]ឈើតូចពួកមួយ ផ្កាសម្បុរស ក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម្លិះលានាម·[ម្លិះ-លា]ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក