វចនានុក្រមអាចិណ្ណគុណនាម·[អា-ចិន]ដែលបានសន្សំឬអប់រំទុកមកហើយ, ដែលធ្លាប់ប្រព្រឹត្ត, ធ្លាប់កាន់, ធ្លាប់ធ្វើ ថ្នឹកមកហើយ; ដែលជាប់ជានិស្ស័យតមកមិនដាច់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចិណ្ណា—[អា-ចិន-ណា—](ម.ព. អាចិណ្ណ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាជានីយនាម·[អា-ជា-នី]ដូចគ្នានឹង អាជានេយ្យ ដែរ (ប៉ុន្តែ អាជានីយ សម្រាប់ប្រើក្នុងកាព្យ, អាជានេយ្យ ប្រើជាសាធារណៈ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាជានេយ្យនាម·[អា-ជា-នៃ]អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាជីព[អា-ជីប]ដំណើរនៅមានជីវិត, ការនៅរស់; ការចិញ្ចឹមជីវិត, ដំណើរធ្វើការរបរចិញ្ចឹមជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាជីវកនាម·[អា-ជី-វក់]បព្វជិតពួកមួយ អ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្ត្រីហៅ អាជិវិកា (ក្នុងពុទ្ធកាល មានតែក្នុងប្រទេសឥណ្ឌា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាជីវកម្ម[អា-ជី-វៈ-កាំ]ការប្រកបមុខរបរចិញ្ចឹមជីវិត; ការចាត់ចែងធ្វើយកផលពីដំណាំ, ពីឈើព្រៃ, ពីព្រះធរណីជាដើម; ទីដីដែលគេប្រកបធ្វើការយកផលនោះៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក