វចនានុក្រមទាក់ទាញកិរិយាសព្ទ·[ទាក់-ទាញ]ធ្វើឱ្យមានការចាប់អារម្មណ៍ឬពេញចិត្ត ដោយសារសោភណភាព គុណភាពជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាក់ទាមគុណនាម, គុណកិរិយា·[ទាក់-ទាម]ដែលទីមទាមដោយទើសទាល់ដំណើរ ឬទើសទាល់គំនិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាក់ទិនកិរិយាសព្ទ·[ទាក់-ទិន]ជំពាក់ឆ្វាក់នឹងគ្នា, ជំពាក់វាក់វិន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាចនាម·[ទាច]ឈ្មោះអាការៈមួយប្រភេទដែលហៅថា តម្រងបស្សាវៈ មានក្នុងកាយ ឬឈ្មោះរោគដែលបណ្ដាលឱ្យកើត ដោយអាការៈនេះជារោគបណ្ដាលធ្វើឱ្យពោះធំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាញព្រ័ត្រនាម·[ទាញ-ព្រាត់]ឈ្មោះល្បែងមួយប្រភេទមានមនុស្សពីរពួក ច្រើនតែពួកប្រុសម្ខាងពួកស្រីម្ខាង ទាញកន្ទុយព្រ័ត្រឬពួរទាំងពីរខាងដោយប្រឹងពេញទំហឹង ល្បងកម្លាំងគ្នាយកឈ្នះ, ខាងណាខ្សោយជាង ខាងនោះចាញ់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាឋានាម·[ទា-ឋា]ចង្កូម, ខ្នាយ, ភ្លុក។ (រ.ស.) ព្រះទាឋា ឬ ព្រះទាឍា គឺព្រះចង្កូម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាឋាធាតុនាម·[ទា-ឋា-ធាត]ព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធ ដែលជាព្រះសារីរិកធាតុប្រតិស្ឋាននៅដល់សព្វថ្ងៃនេះ (យ៉ាងដូចព្រះចង្កូមកែវអង្គមួយដែលតម្កល់នៅលង្កាទ្វីប) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទានឧទានសព្ទ·[ទាន]ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឱ្យនៅខាងចុងបំផុតក៏បាន រៀងឱ្យនៅខាងដើមបន្ទាត់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក