វចនានុក្រមទិដ្ឋភាព[ទិត-ឋៈ-ភាប]ភាពនៃអ្វីៗដែលគេបានឃើញ, បានចួបប្រទះមកហើយ; បែបភាព ឬដំណើរទំនងនៃវត្ថុដែលហុចហេតុផលមកឱ្យឃើញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិដ្ឋមត្តនាម·[ទិត-ឋៈ-មុ័ត]អ្នកដែលទើបជួបឃើញស្គាល់រាប់រកគ្នាជាមិត្រ ក្នុងគ្រាដំបូងបំផុត; អ្វីៗដែលទើបបានឃើញម្ដងដំបូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិដ្ឋានុគតិនាម·[ទិត-ឋា-នុ-គៈ-តិ]ការប្រព្រឹត្តតាម, ការយកតម្រាប់; បែបបទ, បែបយ៉ាង, តម្រាប់ឬសណ្ដាប់ធ្នាប់ ដែលទុកជាបែបឱ្យគេធ្វើតាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិដ្ឋិនាម·[ទិត-ឋិ]ដំណើរយល់ឃើញ, សេចក្ដីប្រកាន់តាមការយល់ឃើញ; ដំណើរយល់ឃើញខុស ហៅថា មិច្ឆាទិដ្ឋិ, ដំណើរយល់ឃើញត្រូវ ហៅថា សម្មាទិដ្ឋិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិដ្ឋិវិបត្តិនាម·[ទិត-ឋិ-វិ-ប័ត]ការខូចដំណើរយល់ឃើញ គឺការភ្លាត់គំនិតយល់ឆ្វេង ខុសពីផ្លូវត្រូវ, ខុសពីផ្លូវធម៌វិន័យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិដ្ឋិសម្បត្តិនាម·[ទិត-ឋិ-ស័ម-ប័ត] ឬ [ទិត-ឋិ-សំ-ប័ត]ការបរិបូណ៌ដោយដំណើរយល់ឃើញ គឺការបរិបូណ៌ដោយដំណើរយល់ឃើញត្រូវតាមច្បាប់ ឬតាមធម៌វិន័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិដ្ឋុជុកម្មនាម·[ទិត-ឋុ-ជុ-កាំ]ការធ្វើដំណើរយល់ឃើញឱ្យត្រង់តាមសេចក្ដីពិតគឺការតម្រង់ចិត្តគំនិតខ្លួនដោយយល់ឃើញខុស ឱ្យងាកបែរមករកផ្លូវត្រូវតាមធម៌ពិតវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក