វចនានុក្រមទុងហើរនាម·[ទុង-ហើ]ឈ្មោះបទសរភញ្ញមួយបែបមានសូរស័ព្ទអណ្ដែតៗ បែបទុងហើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុច្ចរិតនាម·[ទុច-ចៈ-រ៉ិត]ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ, វាចា, ចិត្ត, (អកុសល) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុជ៌ន[ទុ-រៈ-ជន់]ជនអាក្រក់, ជនចិត្តអាក្រក់ (មនុស្សចិត្តអាក្រក់)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុជ៌នភាពនាម·[ទុ-រៈ-ជៈ-នៈ-ភាប]ភាពនៃជនដែលមានគំនិតចង់បៀតបៀនអ្នកដទៃ; ភាពនៃគំនិតគុំកួនចង់បំផ្លាញអ្នកដទៃ; ព្យាបាទ; ភាពនៃជនអាក្រក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយសង្គាយនានាម·[ទុ-តិ-យ៉ៈ-សង់-គា-យៈ-នា]ការលើកសង្គាយនាគ្រាទី ២ក្នុងព្រះពុទ្ធសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយស័កនាម·[ទុ-តិ-យ៉ៈ-សាក់]សម័យកាលទី២, យុគទី២; កើតឡើងចាប់ពី២៥១លានឆ្នាំមុន ដល់ ៦៥.៥លានឆ្នាំមុន បើយើងគិត មានរយៈពេល ១៨៥.៥លានឆ្នាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយានាម·[ទុ-តិ-យ៉ា]ស្ត្រីជាគម្រប់ពីរ គឺប្រពន្ធ (សម្រាប់ប្រើតែក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយាវិភត្តិនាម·[ទុ-តិ-យ៉ា-វិ-ភាត់]ទម្រង់នៃនាម សព្វនាម ឬគុណនាម ក្នុងភាសាមួយចំនួន ដូចជា បាលី សំស្ក្រឹត និងបារាំងជាដើម ដើម្បីបង្ហាញថា ពាក្យនោះជាកម្មបទផ្ទាល់នៃកិរិយាសព្ទណាមួយ។ ទុតិយា ប្រែថា នូវ កាន់ ញ៉ាំង ចំពោះ អស់ នឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយាសាឍនាម·[ទុ-តិ-យ៉ា-សាត]ឈ្មោះខែអាសាឍទី ២ក្នុងឆ្នាំដែលមានអធិកមាស តាមចន្ទគតិ មាន ៣០ថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយាសាធនាម·[ទុ-តិ-យ៉ា-សាត]ឈ្មោះខែអាសាឍទី ២គឺខែអាសាឍក្រោយ ជាគូគ្នានឹងខែអាសាឍទី ១គឺខែអាសាឍមុនដែលហៅថា បឋមាសាឍ (មានតែក្នុងឆ្នាំណាដែលមានអធិកមាស គឺឆ្នាំដែលត្រូវលើកខែអាសាឍ ២ដងបំពេញតាមចន្ទគតិ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក