វចនានុក្រមទុក្ករៈគុណនាម, នាម·[ទុក-កៈ-រ៉ៈ]ដែលកម្រធ្វើបាន, ដែលធ្វើបានដោយកម្រ, ដែលពិបាកធ្វើ, ដែលមិនងាយនឹងធ្វើកើត; ការធ្វើបានដោយកម្រ, ការកម្រធ្វើបាន, អំពើដែលគេពិបាកធ្វើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខធុរៈនាម·[ទុក-ធុ-រៈ]ការមានទុក្ខកង្វល់, មានទុក្ខព្រួយនាំឱ្យរវល់ខ្វល់ខ្វាយក្នុងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខមគ្គសច្ចៈនាម·[ទុក-ខៈ-ម័ក-គៈ-ស័ច-ចៈ]សេចក្ដីពិតអំពីផ្លូវបដិបត្តិដើម្បីរំលត់ទុក្ខ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខសមុទយសច្ចៈនាម·[ទុក-ខៈ-សៈ-មុ-ទៈ-យៈ-ស័ច-ចៈ](ម.ព. ទុក្ខសមុទយសច្ច ក្នុង ទុក្ខ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខំនាម·[ទុក-ខ័ង]ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ ច្រើននិយាយរួមទាំង៣ម៉ាត់ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺសេចក្ដីមិនទៀង (ព្រោះមានការប្រែប្រួលជាធម្មតា), ជាទុក្ខ ឬនាំមកនូវទុក្ខ (ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ), មិនមែនជារបស់ខ្លួន (ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្ត ឬព្រោះមិនមានខ្លឹមសារ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខំ!ឧទានសព្ទ·[ទុក-ខ័ង]ពាក្យបន្លឺ ដោយសេចក្ដីព្រួយខ្លាំង ឬដោយសេចក្ដីសំវេគក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុគ្គតនាម·[ទុក-គត់]ដែលដល់នូវសេចក្ដីលំបាក គឺដែលទ័លក្រ, ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុគ្គតិនាម·[ទុក-គៈ-តិ]ដំណើរទៅអាក្រក់; ផ្លូវជាទីទៅកាន់កំណើតអាក្រក់, កំណើតអាក្រក់; បានខាងកំណើតក្នុងអបាយភូមិ ៤គឺ នរក, ប្រេត, អសុរកាយ, តិរច្ឆាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុងនាម·[ទុង]ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ, កវែង, ចំពុះវែងសំប៉ាត, មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់, ជើងខ្លី ម្រាមជាប់ដូចជើងទា, ហែលទឹកមុជទឹកបាន, ហើរបានខ្ពស់; ទុងមាន ២ប្រភេទ គឺ ទុងសំពៅ មានសម្បុរ-សលាយសម្បុរជម្ពូ (ស-លាយក្រហមស្រគាំ), ទុងផេះ មានសម្បុរប្រផេះ, ទុងទាំង ២ប្រភេទនេះ សុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក