វចនានុក្រមកំណត់ត្រានាម·[កំ-ណត់-ត្រា]ការកត់ត្រា, អ្វីៗដែលគេកត់ត្រាទុកជាព័ត៌មានឬឯកសារអំពីព្រឹត្តិការណ៍ រឿងរ៉ាវ ឬបញ្ហាផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណត់ទូតនាម·[កំ-ណត់-ទូត]លិខិតទាក់ទងផ្លូវការរវាងក្រសួងការបរទេសនិងក្រសួងការបរទេសរបស់រដ្ឋនានាឬជាលិខិតទាក់ទងរបស់ស្ថាប័ននៃរដ្ឋមួយជាមួយស្ថានទូតបរទេសនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការជូនដំណឹងនិងសហប្រតិបត្តិការផ្សេងៗទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណត់និយមនាម·[កំ-ណត់-និ-យំ]លទ្ធិទស្សនវិជ្ជាដែលយល់ថា ព្រឹត្តិការណ៍ទាំងអស់ ជាពិសេសអំពើទាំងឡាយរបស់មនុស្សមានចំណងទាក់ទងគ្នា ហើយកំណត់ដោយខ្សែច្រវាក់នៃព្រឹត្តិការណ៍ដែលមានពីមុន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណាញ់នាម, គុណនាម·[កំ-ណាញ់]ការកាញ់គ្នេរ; ដែលហួងហែងទ្រព្យរបស់ទុកមិនចាយ មិនប្រើ ឬមិនឱ្យសាធារណ៍ទូទៅដល់អ្នកឯទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណាន់នាម·[កំ-ណាន់]របស់ដែលធ្លាប់ប្រកាន់; មុខងារដែលធ្លាប់ប្រកាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណាព្យនាម·[កំ-ណាប]ពាក្យកាព្យ, អត្ថបទពាក្យចួន ផ្ទួន រណ្ដំ ណែងណង ប្រកបដោយរូបារម្មណ៍រស់រវើក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណាយនាម·[កំ-ណាយ]ការកាយ, ការជីកកាយដីដើម្បីស្វែងរកវត្ថុបុរាណដែលកប់ក្នុងដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណិននាម·[កំ-ណិន]ការកិន, ដំណើរដែលកិន, អំពើដែលសង្កត់ឱ្យបែក, ឱ្យល្អិត, ឱ្យរាបស្មើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំណុំនាម·[កំ-ណុំ]ចំណុចដែលបាច់ពន្លឺជួបគ្នាក្រោយពេលមានចំណាំងផ្លាតនិងចំណាំងបែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក